Fact-Check: តើវីដេអូឃ្លីបនេះបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមែនទេ?
សុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែជាប្រធានបទនៃការជជែក និងចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗ បន្ទាប់ពីលោកខកខានបង្ហាញវត្តមានជាសាធារណៈជាច្រើនសប្ដាហ៍ ដោយសារតែការរឹតបន្តឹងវិធានការសុខាភិបាលដើម្បីទប់ស្កាត់នឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ ថ្មីៗនេះ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា លោក ហ៊ុន សែន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅឯក្រៅប្រទេស។ វីដេអូជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តគ្នាផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងភ្ជាប់ជាមួយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៥ ខែកញ្ញា ទំព័រហ្វេសប៊ុកឈ្មោះ News Fast បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់ខ្លួនឈឺធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី។ ទំព័រហ្វេសប៊ុកមួយនេះ ថែមទាំងបានបង្ហោះវីដេអូមួយមានរយៈពេលជិត ១នាទីផងដែរ។ វីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនចែករំលែកបន្តគ្នា ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ចុច«ចូលចិត្ត»ផងដែរ។ ជាងនេះទៀត អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ ក៏បានបញ្ចេញមតិថា «R.I.P.» ជាអក្សរកាត់នៃពាក្យអង់គ្លេស «Rest in Peace» ឬមានន័យថា «សូមទៅកាន់សុខគតិភព» ដែលជាពាក្យសម្រាប់ចូលរួមរំលែកទុក្ខចំពោះការបាត់បង់នរណាម្នាក់។ ខាងក្រោមនេះ គឺជាវីដេអូចម្លងចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក News Fast ដែលសរសេររៀបរាប់ថា […]
Continue Reading