Fact-Check: តើផ្ទះក្នុងរូបថតនេះសាងសង់សម្រាប់ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាមែនឬទេ?
ខណៈដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចបញ្ជាឱ្យរុះរើសំណង់បណ្ដែតទឹកទាំងឡាយរបស់ជនជាតិវៀតណាមចេញពីផ្ទៃទឹកទន្លេនៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញនោះ រូបថត និងវីដេអូជាច្រើន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញនូវប្រតិកម្មផ្សេងៗទៅនឹងសហគមន៍ជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលលំនៅឋានដូចៗគ្នា ត្រូវបានគេអះអាងថា ជាសំណង់ផ្ទះសម្រាប់ជនជាតិវៀតណាម ដែលត្រូវបានបណ្ដេញចេញពីផ្ទៃទឹកទន្លេ ឱ្យទៅរស់នៅលើផ្ទៃដីទំហំ ៤០ហិកតា ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាដល់ទៅរាប់ពាន់ដងរួមជាមួយការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា រូបថតជាមួយនឹងការអះអាងបែបនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញផ្ទះមានរូបរាងដូចៗគ្នា ហើយអះអាងថា ផ្ទះទាំងនេះ គឺជាលំនៅឋានដែលត្រូវបានសាងសង់សម្រាប់ជនជាតិវៀតណាម ដែលត្រូវបានជម្លៀសចេញពីរស់នៅលើផ្ទៃទឹកទន្លេ ទៅរស់នៅលើផ្ទៃដីគោកវិញ។ រូបថតមួយសន្លឹករួមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់ពានដង និងមានការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបជាច្រើនពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកនោះរៀបរាប់ថា «គិតៗទៅគួរឱ្យច្រណែនយួនណាស់ មានផ្ទះ មានដី មើលទៅគួរឱ្យចង់រស់នៅណាស់បងប្អូន សង់យ៉ាងមានរបៀបរៀបរយ ដីធំទូលាយល្អណាស់។ ចំណែកខ្ញុំវិញ អាយុជាង ៣០ឆ្នាំហើយ មិនទាន់មានដីមួយម៉ែត្រការ៉េនៅឡើយទេ ច្រណែនផង អន់ចិត្តផង និងខ្មាស់ខ្លួនឯងផង»។ Facebook Post | Archived Link រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចែករំលែកដោយអ្នកប្រើហ្វេសប៊ុកដទៃទៀត […]
Continue Reading