Fact Check: តើយុទ្ធនា​​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​របស់​រាជ​រដ្ឋាភិបាល​​ជា​ការ​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរមែន​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៦៨,៣៩​​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca), ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​យ៉ាង​ផុស​ផុល​ អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​ដែល​ខ្លួន​​ទទួលបាន​​។​ ទន្ទឹម​នឹង​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ ការ​ចាក់​វ៉ាក់​សាំង​យក​កាត​ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន តែ​ប៉ុណ្ណោះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ស្លាប​ប៉ាក​កា​ទេវ​រាជ បាន​បង្ហោះនូវ​​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​និយាយ​អះ​អាង​ថា ការ​ចាក់​វ៉ាក់​សាំង​ និង​ការ​យក​កាត ឬ​ប័ណ្ណ​សម្គាល់ គឺ​ជា​កា​ររៀប​គម្រោង​ប្លន់​អាយុ​ជីវិត​ប្រជាជន​ខ្មែរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​ធ្លាប់​បាន​អះ​អាងនូវ​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​ទាក់​ទង​ទៅ​នឹង​​វ៉ាក់​សាំង​ចិន​​ស៊ី​ណូវ៉ាក់​ ផង​ដែរ​ ដែល​ក្រុម​ការ​ងារ​របស់​យើង​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា​កន្លង​ទៅ​នេះ​។​ វីដេអូឃ្លីប​​ និង​សំណេរ​​ខាង​លើ ​​​​មាន​​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​សែន​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​ម៉ឺន​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ […]

Continue Reading