Fact-Check: ស្ពាន​អាយកេម៉ា​ឆ្លង​ទៅ​​កោះ​អាកេម៉ារបស់​ជប៉ុន​ត្រូវ​បាន​អះ​អាង​ថា​ជា​​ស្ពាន​ឆ្លង​ទៅ​កោះ​ត្រល់

កោះ​ត្រល់​​ហៅ​តាម​ភាសា​ខ្មែរ ឬ​កោះ​ភូកុក​ហៅ​តាម​ភាសា​វៀតណាម នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជារឿយៗ​នៅ​ក្នុង​ទំនាក់​ទំនង​កម្ពុជា-វៀតណាម ខណៈ​ដែល​កោះ​មួយ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​វៀតណាម។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ហើយ​អះអាង​ថា ស្ពាន​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ស្ពាន​ភ្ជាប់​ទៅ​កាន់​កោះ​ត្រល់។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​ រាជបុត្រ សូរ្យកាយ្យ បាន​រូបថត​ស្ពាន​មួយ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អះ​អាង​ថា វា​គឺ​ជា​ស្ពាន​ឆ្លង​កាត់​​ខេត្ត​កៀនយ៉ាង ឬ​អតីត​ខេត្ត​ពាម​របស់​ប្រទេស​កម្ពុជា ទៅ​នឹង​អតីត​កោះ​ត្រល់​របស់​កម្ពុជា ឬ​វៀតណាម​ហៅ​ថា កោះ​ភូកុក។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ទៀត។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ​រៀបរាប់​ថា «ស្ដាយ​ទេ​កូន​ខ្មែរ? ស្ពាន​ឆ្លង​ពី​(ខេត្ត​​ពាម)#កម្ពុជា​ក្រោម Kien Giang – ទៅ​កាន់​កោះ​ត្រល់ Phu Quoc ជិត​នឹង​ត្រូវ​បាន​សម្ពោធន៍ កោះ​នេះ​ទៀត​សោត​គឺ​ជា​របស់​ប្រទេស​កម្ពុជា ជន​ជាតិ​ខ្មែរ​បាន​ហៅ​ថា #កោះ​ត្រល់»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading