Fact-Check: ស្ពាន​អាយកេម៉ា​ឆ្លង​ទៅ​​កោះ​អាកេម៉ារបស់​ជប៉ុន​ត្រូវ​បាន​អះ​អាង​ថា​ជា​​ស្ពាន​ឆ្លង​ទៅ​កោះ​ត្រល់

កោះ​ត្រល់​​ហៅ​តាម​ភាសា​ខ្មែរ ឬ​កោះ​ភូកុក​ហៅ​តាម​ភាសា​វៀតណាម នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជារឿយៗ​នៅ​ក្នុង​ទំនាក់​ទំនង​កម្ពុជា-វៀតណាម ខណៈ​ដែល​កោះ​មួយ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​វៀតណាម។ ទន្ទឹម​គ្នា​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ហើយ​អះអាង​ថា ស្ពាន​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ស្ពាន​ភ្ជាប់​ទៅ​កាន់​កោះ​ត្រល់។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក […]

Continue Reading