Fact-Check: ប្រធានាធិបតី ចូ បៃដិន មិន​បាន​លត់​ជង្គង់​សុំ​ការ​លើក​លែង​ទោស​ពី​កូន​លោក ចច ផ្លយ​ ទេ

ក្នុង​សង្វៀន​នយោបាយ​កម្ពុជា របៀប​នៃ​ការ​ដឹកនាំ​ប្រទេស​នេះ តែង​តែ​ត្រូវ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​ទៅ​នឹង​របៀប​នៃ​ការ​ដឹកនាំ​ប្រទេស​របស់​មេដឹកនាំ​អាមេរិក​ ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស ការ​គោរព​ច្បាប់ និង​បញ្ហា​និទណ្ឌភាព​ផង​ដែរ។ ទន្ទឹម​គ្នានេះ រូបថត​មួយ​សន្លឹក​របស់​មេដឹកនាំ​អាមេរិក​ដែល​បាន​លត់​ជង្គង់​នៅ​ចំពោះ​មុខ​កុមារា​ស្បែក​ខ្មៅ​ម្នាក់ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ បង្ហោះ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ជាមួយ​ការ​រៀប​រាប់​​ដែល​ឆ្លុះ​បញ្ចាំងថា មេដឹកនាំ​អាមេរិក​ មិន​អនុញ្ញាត​ឱ្យ​មាន​និទណ្ឌភាព​ក្នុង​សង្គម​នោះ​ឡើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នោះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពាក់​ព័ន្ធ​នឹង​បញ្ហា​និទណ្ឌភាព​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​១២ ខែ​មេសា អ្នក​ប្រើ​​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន លត់​ជង្គង់​នៅ​មុខ​កុមារ​ស្បែក​ខ្មៅ​ម្នាក់។ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ រៀបរាប់​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​លត់​ជង្គត់​សុំ​ការ​លើក​លែង​ទោស​ពី​កូន​របស់​លោក ចច ផ្លយ ដែល​ត្រូវ​បាន​ប៉ូលិស​ស្បែក​ស​សង្កត់​ក​រហូត​ដល់​ស្លាប់​កាលពី​ខែ​ឧសភា ឆ្នាំ​២០២០។ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ រៀបរាប់​បន្ត​ថា ប៉ូលិស​អាមេរិក​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​កាត់​ទោស បន្ទាប់​ពី​រក​ឃើញ​ថា មាន​កំហុស។ សំណេរ​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ ឆ្លុះ​បញ្ចាំង​ថា បញ្ហា​និទណ្ឌភាព​នៅ​អាមេរិក​មិន​កើត​មាន​នោះ​ឡើយ មិន​ថា​អ្នក​ប្រព្រឹត្ត​ខុស​ជា​ប៉ូលិស​មាន​ឋានន្តរ​ស័ក្តិ​ខ្ពស់​ក៏​ដោយ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ដែរ។ ការ​បង្ហោះ​រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​ដល់​ទៅ​រាប់​រយដង និង​មាន​ការ​ផ្លាស់​ប្ដូរ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​នៃ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​ សរសេរ​ថា​ «រឿង​សង្កត់​ក​ស្លាប់​នៅ​អាមេរិក ប្រធានាធិបតី ចូ បៃដិន សូម​ការ​លើក​លែង​ទោស​ពី​កូន​លោក ចច […]

Continue Reading

តើលោកត្រាំ ពិតជាបានសរសេរថា “ចូ អ្នកដឹង​ហើយ​ថា ខ្ញុំជាអ្នកឈ្នះ” នៅក្នុងលិខិតប្រគល់ជូនលោក បៃឌិន មែនដែរឬទេ? ខាងក្រោមនេះ គឺជាសេចក្តីបកស្រាយ

លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ការផ្លាស់ប្តូរនេះ បានកើតឡើងបើទោះបីជាលោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថា លោកបានឈ្នះការបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតនោះ ត្រូវបានគេប្រកាសផ្ដល់ទៅលោក បៃឌិន ក៏ដោយ។ ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនពិតនោះទេ។ ការអះអាងលើបណ្តាញសង្គម៖ ចំពេលមានការអះអាងបែបនេះ ការផ្សព្វផ្សាយដ៏ផុសផុលមួយកំពុងសាយភាយលើបណ្ដាញសង្គម ដោយអះអាងថា មុននឹងលោក ត្រាំ ចាកចេញពីសេតវិមាន លោកបានសរសេរលិខិតមួយច្បាប់ទុកឱ្យលោក បៃឌិន ដែលរៀបរាប់ថា “ចូ អ្នកដឹងហើយថា ខ្ញុំជាអ្នកឈ្នះ”។ លិខិតនោះ ក៏មានភ្ជាប់មកជាមួយក្បាលលិខិតសេតវិមានផងដែរ ហើយត្រូវបានចែកចាយជាមួយនឹងការអះអាងថា វាជាលិខិតលោក ត្រាំ ហុចទៅឱ្យលោក បៃឌិន។ គេក៏មើលឃើញហត្ថលេខារបស់លោក ត្រាំ នៅផ្នែកខាងក្រោមនៃលិខិតនោះផងដែរ។ រូបភាពចម្លងចេញពីប៉ុស្តិ៍មួយ បានសរសេរថា “ចូ អ្នកដឹងហើយថា ខ្ញុំជាអ្នកឈ្នះ” លិខិតលោក ត្រាំ ប្រគល់ឱ្យលោក […]

Continue Reading