Fact-Check: តើ​រូបថត​នេះ​បង្ហាញ​​អ្នកស្រី អ៊ុងសាន ស៊ូជី ស្ថិត​ក្នុង​បន្ទប់​ឃុំ​ឃាំង​មែន​ឬទេ?

របប​យោធា​ភូមា​បាន​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​អស់​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ បន្ទាប់​ពី​ដណ្ដើម​អំណាច​ដោយ​កម្លាំង​យោធា​ពី​អ្នកស្រី អ៊ុងសាន ស៊ូជី កាលពី​ដើម​ខែ​កុម្ភៈ​មក។ អ្នកស្រី ស៊ូជី ក៏​បាន​បាត់​មុខ​ពី​មហាជន​ផង​ដែរ​ចាប់​តាំង​ពី​ពេល​នោះ​មក។ ជាមួយ​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា អ្នកស្រី ស៊ូជី ត្រូវ​បាន​េមដឹកនាំ​យោធា​ភូមា​ចោទ​ប្រកាន់​ចំនួន ១០​ករណី ហើយ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧៥​ឆ្នាំ។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដយ​ដង​នៅ​លើ​បណ្ដាញ​សង្គម បើ​ទោះបី​ជាមាន​ការ​បញ្ជាក់​ថា រូបកាត់​ត​ក៏​ដោយ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ភូមា ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​មួយ​មាន​រនាំង​ដែក ហើយ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​លឿង និង​ដៃ​ជាប់​ខ្នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ បាន​រៀបរាប់​ថា អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​របប​សឹក​ភូមា​ចោទ​ប្រកាន់​ ១០​ករណី ដែល​អាច​ឱ្យ​អ្នកស្រី​ជាប់​ឃុំ​រហូត​ដល់​ទៅ ៧៥​ឆ្នាំ។ បើទោះបី​ជា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បញ្ជាក់​ថា រូបថត​នេះគឺ​ជា​រូបថត​កាត់​ក៏​ដោយ ប៉ុន្តែ រូបថត​ជាមួយ​នឹង​សំណេរបែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ […]

Continue Reading

Fact-Check: គ្មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​យោធា​ភូមា​​ មិន អ៊ុងលាំង ​ដូច​នឹង​រូបថត​នោះ​ឡើយ

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្លាំង​សន្តិសុខ​មែន​ ឬយ៉ាងណា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​រួម​ជាមួយ​ការ​អះ​អាង​បែបនោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា​ ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​រូប​មេដឹកនាំ​យោធា​ភូមា លោក មិន អ៊ុងលាំង ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ។ ទំព័រ​ហ្វេសប៊ុក​មួយ​នេះ បាន​ចោទ​សួរ​ថា តើ​មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ ពិត​ជា​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន ឬ​ក៏​យ៉ាងណា។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «តើ​ជា​ការ​ពិត​ដែរ​ឬ​ទេ គឺ​ជា​ស្ថានភាព​នៃ​មេដឹកនាំ​ផ្ដាច់ការ​ភូមា​នៅ​ពេល​នេះ? បើ​ពិត​មែន​នោះ សូម​ចូលរួម​អបអរ​សាទរ​រីក​រាយ​ជាមួយ​ប្រជាជន​ភូមា…​ពី​ចម្ងាយ​ផង»។ Facebook Post | Archived Link Facebook Post | […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី មិនដូច​នឹង​ការ​អះ​អាង​ឡើយ

បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ភូមា​ដែល​បាន​ទម្លាក់​មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក អ្នក​ប្រើ​បណ្ដាញ​សង្គម​កម្ពុជា បាន​ចែក​រំលែក​នូវ​ព័ត៌មាន​ជា​ច្រើន​អំពី​វិបត្តិ​នយោបាយ​ និង​អំពើ​ហិង្សា​ដ៏​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​សាក​សព​មនុស្ស​ជាច្រើន ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​អះ​អាង​ថា មនុស្ស​ទាំង​នោះ ត្រូវ​បាន​ពួក​យោធា​ភូមា​សម្លាប់។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​​រួម​ជាមួយ​ការ​អះ​អាង​បែបនោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១​កន្លង​មក​នេះ ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក ហើយ​អះ​អាង​ថា កម្លាំង​សន្តិសុខ​ភូមា​បាន​បាញ់​សម្លាប់​ក្រុម​បាតុករ​ជាច្រើន​នាក់​ដែល​សម្ដែង​ការ​តវ៉ា​ជំទាស់​នឹង​រដ្ឋាភិបាល​យោធា​ភូមា​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ មិន អ៊ុងលាំង។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ​រៀប​រាប់​ថា «ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១! ពួក​ភេរវកម្ម​ប៉ូលិីស/​យោធា​ភូមា​បាន​បាញ់​សម្លាប់​ក្រុម​បាតុករ​នៅ​សង្កាត់ Hlaing Thayar district ក្នុង​ទីក្រុង​ Yangon នៅ​ (Mar 14 2021)តែ​១​កន្លែង និង​តែ​១​ថ្ងៃ​គត់​ស្លាប់​ពលរដ្ឋ​ស្លូត​ត្រង់​ភូមា​រហូត​ជិត​៥០​នាក់… (ទង្វើ​នេះ​ជា​ឃាតកម្ម​មនុស្ស​ជាតិ)»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ […]

Continue Reading