Fact-Check: រូបថតបង្ហាញស្ត្រីប្រាំនាក់ស្លៀកសំពត់គឺជាគរុនិស្សិតម៉ាឡេស៊ីនៅទសវត្សរ៍១៩៦០
រូបថតចាស់ៗជាច្រើន ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ ហើយរូបថតខ្លះបង្ហាញទិដ្ឋភាពសង្គមកម្ពុជាកាលពី ៥០ឆ្នាំមុន ឬនៅមុនសម័យសង្គ្រាមចន្លោះ១៩៧០ ដល់ឆ្នាំ១៩៩០ជាដើម។ ក្នុងចំណោមរូបថតចាស់ៗទាំងនោះ រូបថតមួយសន្លឹកបង្ហាញនារី៥នាក់ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយអ្នកបង្ហោះរូបថតនេះ បានអះអាងថា រូបថតនេះ គឺជាស្ត្រីខ្មែរស្ថិតក្នុងឈុតសម្លៀកបំពាក់នាទសវត្សរ៍១៩៦០។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បង្ហាញថា ការអះអាងអំពីរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតស្ត្រី ៥នាក់ដែលស្លៀកពាក់សំពត់ និងកាន់កាបូប និងវ៉ាលីសផងដែរ។ អ្នកប្រើហ្វេសប៊ុកដដែលនេះ បានអះអាងថា ស្ត្រីទាំង៥នាក់នោះ គឺជាស្ត្រីខ្មែរស្ថិតក្នុងសម្លៀកបំពាក់ជំនាន់ទសវត្សរ៍១៩៦០។ រូបថតជាមួយនឹងការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅរាប់ពាន់ដង និងមានការបញ្ចេញប្រតិកម្ម និងមតិយោបល់ចម្រុះបែបផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍ជាមួយនឹងសំណេរថា «ស្ត្រីខ្មែរឆ្នាំ១៩៦០ ស្អាតហើយសុភាពទៀតហ៊ានស៊ែរទេនិងបងប្អូនស្រីៗ »។ Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈកម្មវិធីស្វែងរករូបថតរបស់ Google ដែលបាននាំទៅដល់ប្រភពរូបថត និងព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកនេះ។ រូបថតនេះ ត្រូវបានប្រទះឃើញចុះផ្សាយជាមួយអត្ថបទព័ត៌មានរបស់សារព័ត៌មាន […]
Continue Reading