Fact-Check: ទេសភាព​បៃតង​នៅ​ឥណ្ឌា​ត្រូវ​បាន​អះ​អាង​ថាជា​គម្រប់​ព្រៃឈើ​បៃតង​ខេត្ត​រតនគិរី​ជាង​២០​ឆ្នាំ​មុន

ការ​បាត់​បង់​គម្រប់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បន្ទោស​ទៅ​លើ​ការ​គ្រប់​គ្រង​ដោយ​មិន​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បញ្ហា​នេះ ត្រូវ​បាន​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត។ ថ្មីៗ​នេះ រូបថត​នៃ​គម្រប់​ព្រៃឈើ​បៃតង​មួយ​កន្លែង​ដែល​មាន​ផ្លូវ​លូន​កាត់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទេសភាព​គម្រប់​ព្រៃឈើ​ខេត្ត​រតនគិរី​នៅ​ក្នុង​ឆ្នាំ​១៩៩៦។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​ដល់​ទៅ ២៥​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ រូបថត​មួយ​ក្នុង​ចំណោម​នោះ បង្ហាញ​នូវ​ផ្លូវ​មួយ​កំណាត់​លូន​ក្នុង​ព្រៃ​ឈើ​បៃតង​ស្រស់។ សំណេរ​លើ​រូបថត​នោះ ត្រូវ​បាន​សរសេរ​ថា «ខេត្ត​រតនគិរី​ឆ្នាំ​1996»។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ «លទ្ធផល​ចុង​ក្រោយ​បំផុត​ដែល​បាន​ប្រដៅ​ក្រុម​ការងារ​បច្ចេកទេស​របស់អង្គការ​សហ​ប្រជាជាតិ​ថា ពួកគេ​ទាំង​មាន​ចំណេះ​ដឹង​ពិត​ពី​របៀប​ស្ល​សម្ល​កកូរ​ខ្មែរ​ដែរ​ឬ​ទេ? ថា ​វា​ស្មើ​នឹង​ប្រមាថ​យន្តការ​នៃ​សន្ធិ​សន្តិភាព​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ២៣ តុលា ១៩៩១ ដែរឬទេ?»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូប​របស់ Google ដែល​នាំ​ទៅ​ដល់​រូបថត​ដើម និង​ព័ត៌មាន​ទាំង​ស្រុង​អំពី​រូបថត​មួយ​សន្លឹក​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​​នៅ​លើ​វេបសាយ​រក្សា​ទុក​រូបថត Shutterstock ដែល​​បញ្ជាក់​ថា ​កំណាត់​ផ្លូវ​លូន​ក្នុង​ព្រៃ​បៃតង​នេះ គឺ​ស្ថិត​នៅ​ក្នុង​​តំបន់​ភ្នំវ៉ាយ៉ាណាដ​(Wayanad) […]

Continue Reading