Fact Check: តើ​តោ​​ស្គម​ស្គាំង​​ទាំង​ពីរ​ក្បាល​នេះ​​ស្ថិត​​នៅ​ក្នុង​សួន​សត្វ​ភ្នំ​តាម៉ៅ​មែន​​ឬទេ​?

កាល​ពី​សប្តាហ៍​មុន​នេះ​ អាជ្ញាធរ​ចម្រុះ​បាន​ចុះ​ទៅ​រឹប​អូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ពី​ជនជ​ាតិ​ចិន​ម្នាក់​ នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​​រាជធានី​ភ្នំពេញ​ ដែល​វិធានការ​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​​សត្វ​តោ​ចំនួន​ពីរ​ក្បាល​ដែល​មាន​រូប​រាង​ស្គម​ មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា ​ជា​សត្វ​​តោ​នៅ​ក្នុង​តំបន់​ថែរក្សា​​សត្វ​ភ្នំ​តាម៉ៅ​ ប្រទេស​កម្ពុជា​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​០១​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​សត្វ​តោ​មាន​សភាព​ស្គម​ស្គាំង​ចំនួន​ពីរ​ក្បាល​។​ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ដដែល​នេះ​ ​អះអាង​ថា សត្វ​តោ​ទាំង​ពីរ​ក្បាល​នោះ ត្រូវ​បាន​ថែ​រក្សា​នៅ​ក្នុង​បរិវេណ​នៃ​សួន​សត្វ​ភ្នំតាម៉ៅ​ ដែល​ជា​សួន​សត្វ​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ​។​ រូប​ថត​ជាមួយ​សំណេរ​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ ក្រោយ​ពី​មាន​ការ​រឹប​អូស​សត្វ​តោ​ចិញ្ចឹម​មួយ​ក្បាល​ពី​ជនជ​ាតិ​ចិន​ម្នាក់​កាល​ពី​សប្តាហ៍​មុន​នេះ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «ពួក​មន្រ្តី​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​ បាន​កិប​កេង​លុយ​ថ្លៃ​អាហារ​ដល់​សត្វ​ទាំង​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ខ្លួន​មាន​ស្ថាន​ភាព​បែប​នេះ…​»​។​ Facebook Post | Archived Link រូប​ថត​មួយ​សន្លឹក​ដដែល​នេះ​ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ​​បង្ហោះ​ និង​ចែក​រំលែក​បន្ត​ផង​ដែរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​កក្កដា​ ឆ្នាំ​២០២១​​ ជាមួយ​នឹង​សំណេរ​បែប​ចោទ​សួរ​ថា​​​ «សួន​សត្វ​ […]

Continue Reading