Fact-Check: រូបថត​កោះ​ណាងយួន​របស់​ថៃ​ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​ត្រល់

កោះ​ត្រល់​ជា​ភាសា​ខ្មែរ ឬ​កោះ​ភូកុក​ជា​ភាសា​វៀតណាម គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​ជា​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​នៃ​កោះ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​កោះ​ត្រល់ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជា​ច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​បណ្ដាញ​សង្គម​​និយាយ​ភាសាខ្មែរ។ ទោះជាយ៉ាង​ណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​នូវ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ឯ​កណ្ដាល​សមុទ្រ។ រូបថត​នេះ បាន​ភ្ជាប់​ជាមួយ​សំណេរ​នៅ​លើ​រូបថត​នោះ​ថា «កោះ​ត្រល់»។ រូបថត​នេះ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កោះ​ត្រល់​ជា​កោះ​របស់​ខ្មែរ ទោះបី​យួន[វៀតណាម]​ខំ​អភិវឌ្ឍ​យ៉ាងណា ក៏​មិន​ប្រាកដ​ថា​ដើម្បី​កូន​ចៅ​យួន​ជំនាន់​ក្រោយ​ឡើយ វា​អាច​នឹង​អភិវឌ្ឍ​ទុក​អោយ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយៗ​អាច​សម​ជាង ព្រោះ​អ្នក​ដឹកនាំ​ខ្មែរ​ក្រោយៗ​គេ​នឹង​ទាមទារ​យក​មក​វិញ តាម​ច្បាប់​អន្តរជាតិ ដែល​មើល​ទៅ​គឺ​ឃើញ​ថា យើង​មាន​ប្រៀប​ស្ទើរ​តែ​១០០​%​ទៅ​ហើយ នេះ​ប្រសិន​មាន​មេដឹកនាំ​ជំនាន់​ក្រោយ​ជា​មនុស្ស​ដែល​មាន​ឆន្ទៈ និង​មនសិការ​ជា​ខ្មែរ»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​លើ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ឃើញ​រូបថត​ដូចគ្នា​នេះ​ជាច្រើន​ទៀត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។ រូបថត​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​​គេហ​ទំព័រ​ photos.com ដែល​ជា​គេហ​ទំព័រ​​​ក្រុមហ៊ុន​សោទស្សន៍​អាមេរិក​-អង់គ្លេស Getty Images […]

Continue Reading