Fact Check: សំណង់អគារចម្លងតាមរចនាបថបារាំងនេះស្ថិតនៅទីក្រុងរណបកោះពេជ្រ
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កោះពេជ្របានទទួលនូវការវិនិយោគគម្រោងសាងសង់ធំៗ ដែលក្នុងនោះរួមមានសាលារៀនអន្តរជាតិ អគារពាណិជ្ជកម្ម ខុនដូ គេហដ្ឋានកម្រិតខ្ពស់ និងកន្លែងកម្សាន្តជាច្រើនផ្សេងៗទៀត។ សំណង់អគារជាច្រើន ត្រូវបានសាងសង់ឡើងតាមរចនាបថអឺរ៉ុប ឬចម្លងតាមរចនាបថនៃអគារល្បីៗនៅទីក្រុងធំៗនៅតំបន់អឺរ៉ុប។ ទន្ទឹមគ្នានេះ រូបថតអគារនៅក្នុងទីក្រុងរណបមួយនេះ ថែមទាំងបានអះអាងថាវាស្ថិតនៅក្នុងទីក្រុងប៉ារីសទៅវិញ។ ទោះយ៉ាងណាការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថាការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញពីទិដ្ឋភាពអគារមួយដែលមានរចនាបថ ឬសណ្ឋាណរូបរាងបែបអឺរ៉ុប។ អ្នកប្រើហ្វេសប៊ុកដដែលនោះ ក៏បានអះអាងផងដែរថា រូបថតនេះ គឺជាទិដ្ឋភាពនៃម្ដុំអគារ Arc de Triomphe នាទីក្រុងប៉ារីស។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរថា «មានណាគេនៅម្តុំ Arc de Triomphe ប៉ារីសនេះអត់ ម៉ោះអូនទំនេរ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image […]
Continue Reading