រដ្ឋាភិបាលនៅតែតម្រូវឱ្យពលកររក្សាខ្លួនដាច់ដោយឡែកក្នុងមណ្ឌលចត្តាឡីស័ក
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យច្រកព្រំដែនកម្ពុជាជាប់ជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្នុងចំណោមពលករកម្ពុជាដែលបានវិលត្រឡប់ចូលមកប្រទេសកំណើតវិញ។ បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលរូបនេះ ត្រូវបានចុះផ្សាយថា រដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័ក ឬរក្សាខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃសម្រាប់ពលករចំណាកស្រុក ដែលពុំមានអការៈសង្ស័យថា មានផ្ទុកវីរុសកូរ៉ូណា។ ប៉ុន្តែ ការចុះផ្សាយបែបនេះ ត្រូវបានរកឃើញថា បានប្រាសចាកខ្លឹមសារដើម ដែលនាំឱ្យមានការយល់ច្រឡំពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមដែលនិយាយភាសាខ្មែរ។ ការអះអាងលើបណ្តាញសង្គម កាលពីសប្ដាហ៍ទី១នៃខែមីនានេះ សារព័ត៌មានអនឡាញ Business Cambodia បានដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះផ្សាយថា រដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់ពលករកម្ពុជាដែលគ្មានអាការសង្ស័យថាផ្ទុកវីរុសកូរ៉ូណា ឬកូវីដ១៩។ អត្ថបទនេះ ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាននេះដោយផ្ទាល់ និងចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ មុននឹងត្រូវបានចែករំលែកបន្តដោយអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ អត្ថបទដែលចុះផ្សាយដោយសារព័ត៌មាន Business Cambodia «ពលករត្រឡប់មកពីថៃដែលគ្មានអាការសង្ស័យកូវីត១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក» ហើយទំព័រហ្វេសប៊ុករបស់សរព័ត៌មាននេះ បង្ហោះសំណេរថា «គ្មានអាការសង្ស័យកូវីដ១៩ មិនបាច់ធ្វើចត្តាឡីស័កទេ»។ Archived Link ការពិនិត្យការពិត យើងបានចាប់ផ្តើមពិនិត្យមើលការពិតនៅក្នុងសំណេរអត្ថបទនេះតាមរយៈការផ្ទៀងផ្ទាល់ខ្លឹមសារសំណេរ និងសារជាសំឡេងដើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការបញ្ជាក់ពីភាគីពាក់ព័ន្ធ។ បើតាមទំព័រហ្វេសប៊ុកក្រសួងព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់មួយនៅថ្ងៃទី៧ […]
Continue Reading