Fact-Check: តើ​សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ឡើង​វិញ​មែន​​ឬ​ទេ?

កម្ពុជា​នៅ​តែ​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ក្នុង​ចំនួន​ច្រើន​ជារៀង​រាល់​ថ្ងៃ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ពេល​កម្ពុជា​ប្រកាស​ពី​ការ​ឆ្លង​រីក​រាល​ដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​រយៈ​ពេល​ ៦​ខែ​កន្លង​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​នានា ដូចជា ការ​បិទ​ខ្ទប់ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ទីតាំង​មួយ​ចំនួន​ជា​ដើម។ ប៉ុន្តែ ក្រោយ​មក វិធានការ​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដក​ចេញ​វិញ។ ប៉ុន្តែ ថ្មីៗ​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ទីក្រុង​នេះ​ឡើង​វិញ​រយៈ​ពេល ១៤​ថ្ងៃ​ទៀត។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ ដែល​មាន​គណនី​រាប់​សែន​នាក់​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​ព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​ព័ត៌មាន​នោះ​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ក្រុង​ភ្នំពេញ​ជា​ថ្មី​រយៈ​ពេល​ពីរ​សប្ដាហ៍​ទៀត។ បន្ទាប់​ពី​ចែក​រំលែក​ព័ត៌មាន​បែប​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​ជាង ១០០​នាក់​បាន​ចុច​«ចូល​ចិត្ត» ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បញ្ចេញ​មតិ​ថា «បិទ​ទៅ​បិទ​ឱ្យ​រហូត​ទៅ​បាច់​រក​ស៊ីទេ»។ ខាង​ក្រោម​នេះគឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីប៉ុស្តិ៍​ចែក​រំលែក​ព័ត៌មាន​នោះ ដែល​មាន​ចំណង​ជើង​ថា «ក្ដៅៗ​សម្រេច​បិទ​ក្រុប[ក្រុង]​រយៈ​ពេល ១៤​ថ្ងៃ​ទៀតហើយ»។ Facebook Post | Archived Link ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook […]

Continue Reading