Fact-Check: សមាជិកព្រឹទ្ធសភា ឧកញ៉ា លី យ៉ុងផាត់ មិនបានទទួលមរណភាពដូចការអះអាងទេ
គិតមកត្រឹមថ្ងៃទី២១ ខែមេសានេះ កម្ពុជាបានផ្ដល់វ៉ាក់សាំងដល់ប្រជាជនដល់ទៅជិត ១.៣លាននាក់ហើយគិតចាប់តាំងពីពេលដែលប្រទេសនេះបានប្រកាសចាប់ផ្ដើមយុទ្ធការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ។ ទន្ទឹមគ្នានេះ បុគ្គលសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ត្រូវបានអះអាងដោយអ្នកប្រើបណ្ដាញសង្គមថា បានស្លាប់ជាបន្តបន្ទាប់ដោយសារការចាក់វ៉ាក់សាំង ក្នុងនោះមានការអះអាងថ្មីបំផុតដែលនិយាយថា សមាជិកព្រឹទ្ធសភាមួយរូបរបស់កម្ពុជា លោកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកជំនួញដ៏ល្បីល្បាញមួយរូប បានស្លាប់ទាំងវ័យក្មេង។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២០ ខែមេសា ការអះអាងនៅលើបណ្ដាញសង្គម បាននិយាយថា សមាជិកព្រឹទ្ធសភាមណ្ឌលខេត្តកោះកុងរបស់គណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ដែលមានងារជាឧកញ៉ាផងនោះ បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។ ឧកញ៉ា លី យ៉ុងផាត់ គឺជាអ្នកជំនួញដ៏លេចធ្លោម្នាក់របស់កម្ពុជា ដែលរកស៊ីលើវិស័យជាច្រើនរាប់ចាប់តាំងពីការវិនិយោគលើអចលនទ្រព្យ ផ្សារបោះដុំ ថាមពលអគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត សណ្ឋាគារ និងកាស៊ីណូ កសិឧស្សាហកម្ម និងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ផងដែរ។ ក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភាបក្សកាន់អំណាចរូបនេះ ក៏ត្រូវបានភ្ជាប់ទៅនឹងការរំលោភសិទ្ធិមនុស្សពាក់ព័ន្ធនឹងការបណ្ដេញអ្នកភូមិជាច្រើនរយគ្រួសារ ដើម្បីបើកផ្លូវសម្រាប់អភិវឌ្ឍចម្ការកៅស៊ូនៅខេត្តកោះកុង និងខេត្តកំពង់ស្ពឺផងដែរ។ ការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុក រៀបរាប់ថា «បងប្អូនប្រហែលជាស្គាល់ឧកញ៉ា លី យុងផាត […]
Continue Reading