Fact-Check: លោក ម៉ៅ អាយុទ្ធ​ បាន​ដឹង​ខ្លួន​ឡើង​វិញ និង​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដងៗនៅ​ថ្ងៃ​នេះ

Update (15/04/2021): បច្ចុប្បន្នភាព (ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១)៖ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ អាយុ ៧៧​ឆ្នាំបាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២១។ កាល​ពី​សប្ដាហ៍​មុនមាន​ការ​បង្ហាញ​នូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​មួយ​អំពី​មរណភាព​របស់​លោក ម៉ៅ អាយុទ្ធ។ គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស ២៤​នាក់​ហើយ ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​​ជា​ផ្លូវការ​ថា បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុងរយៈ​ពេល ២៧​ថ្ងៃ​កន្លង​មក​នេះ​ចាប់​តាំង​ពី​ករណី​ស្លាប់​ដោយសារ​កូវីដ​១៩​ជា​លើក​ដំបូង ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ។ ទន្ទឹម​នឹង​ករណី​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​ត្រូវ​បាន​ប្រកាស​ជា​បន្ត​បន្ទាប់​មក​នេះ ការ​អះ​អាង​មួយ​នៅ​ក្នុង​ប្រព័ន្ធ​បញ្ជូន​សារ Messenger បាន​អះអាង​ថា រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​ព័ត៌មាន ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​កម្ពុជា ​បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទើប​តែ​បាន ៣​ថ្ងៃ​ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ បាន​រក​ឃើញ​ថា ការ​អះអាង​ក្នុង​ប្រព័ន្ធ​បញ្ចូន​សារ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​នេះ សារ​មួយ​ដែល​ត្រូវ​បាន​គេ​ផ្ញើ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ចូន​សារ Messenger នោះ បាន​អះ​អាង​ថា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ម៉ៅ អាយុទ្ធ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សារ​នេះ​ក៏​ត្រូវ​បាន​គេចែក​ចាយ​តៗ​គ្នា​តាម​ប្រព័ន្ធ​បញ្ជូន​សារ Messenger និង​​តេឡេក្រាម​(Telegram)​ផង​ដែរ។ ការ​អះ​អាង​បែប​នេះ […]

Continue Reading