Fact-Check: លោក ហ៊ុន សែន មិនបានបង្ហាញសុជីវធម៌ទាំងស្រុងទៅកាន់មន្ត្រីការទូតអង់គ្លេសមែនឬទេ?
ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រភេទ AstraZenecaចំនួន ៤១៥,០០០ដូស ដែលផ្ដល់ដោយចក្រភពអង់គ្លេសមកកម្ពុជា ត្រូវបានដឹកជញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃទី០៥ ខែសីហាកន្លងមកនេះ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមទទួលវ៉ាក់សាំងនោះ។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គម ដែលបង្ហាញមន្ត្រីទូតអង់គ្លេសលើកដៃសំពះជម្រាបសួរលោក ហ៊ុន សែន ប៉ុន្តែ មេដឹកនាំកម្ពុជារូបនេះ មិនបានលើកដៃសំពះវិញទេ។ រូបថតមួយសន្លឹកនេះ នាំឱ្យមានការយល់ច្រឡំថា លោក ហ៊ុន សែន គ្មានសុជីវធម៌នោះឡើយ ខណៈមន្ត្រីទូតបរទេសបានលើកដៃជម្រាបសួរតាមរបៀបខ្មែរ។ រូបថតនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹកក្នុងបណ្ដាញសង្គម ដែលបង្ហាញបុរសបរទេសម្នាក់សំពះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា លោក ហ៊ុន សែន បង្ហាញឥរិយាបថមិនសមរម្យចំពោះបុរសបរទេសរូបនោះ ដោយមិនបានលើកដៃសំពះបុរសបរទេសរូបនោះវិញឡើយ។ រូបថតរួមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រួមជាមួយការបញ្ចេញមតិចម្រុះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលរៀបរាប់ថា «អង់គ្លេសអើយ កុំជោរជាមួយសម្ដេច! […]
Continue Reading