Fact-Check: តើយុវតីម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារបដិសេធការចូលស្ដីដណ្ដឹងមែនឬទេ??
កាលពីសប្ដាហ៍មុន សំណុំរឿងរបស់ឧកញ៉ាម្នាក់ដែលត្រូវបានចោទថា បានប៉ុនប៉ងរំលោភលើតារាម៉ូឌែល និងពិធីការិនីទូរទស្សន៍នោះ បានគ្របដណ្ដប់ទៅលើព័ត៌មានដទៃនៅលើបណ្ដាញសង្គម។ ទន្ទឹមគ្នានេះ រូបថតយុវតីម្នាក់ជាមួយសំណេរលើរូបថតថា យុវតីរូបនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅតុលាការ បន្ទាប់ពីនាងបដិសេធការចូលស្ដីដណ្ដឹងសុំរៀបការនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម និងត្រូវបានចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត បង្ហាញថា សំណេរលើរូបថតនោះ មិនត្រឹមត្រូវនោះឡើយ ហើយយុវតីរូបនោះ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដូចការអះអាងនោះទេ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រូបថតយុវតីម្នាក់ឈរអមសងខាងដោយមន្ត្រីនគរបាលពីររូប ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយសំណេរលើរូបថតនោះថា យុវតីម្នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីនាងបដិសេធការចូលស្ដីដណ្ដឹង ឬបដិសេធរៀបការនោះ។ រូបថតជាមួយសំណេរបែបនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរបញ្ចេញប្រតិកម្ម និងមតិចម្រុះបែប ហើយក៏ត្រូវបានចែករំលែកតៗគ្នាដល់ទៅរាប់រយដង។ រូបថតជាមួយសំណេរនេះ ក៏ត្រូវបានចែករំលែកបន្តទៅកាន់គ្រុបហ្វេសប៊ុកមួយដែលមានសមាជិកដល់ទៅរាប់សែនគណនីហ្វេសប៊ុក។ សំណេរនៅលើរូបថតរបស់យុវតីនោះ រៀបរាប់ថា«នារីវ័យក្មេងម្នាក់ គេចូលដណ្ដឹងប្រកែកមិនព្រមយកប្ដី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការសួរចម្លើយ»។ Facebook Post | Archived Link រូបថតរបស់យុវតីម្នាក់ជាមួយសំណេរបែបនេះ ក៏ត្រូវបានបង្ហោះឡើងវិញដោយអ្នកប្រើហ្វេសប៊ុកម្នាក់ទៀត ហើយទទួលបានការចុចចែករំលែកបន្តដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ Facebook Post | Archived Link ការពិនិត្យការពិត Fact […]
Continue Reading