Fact-Check: តើសមាជិកសភាម៉ិកស៊ិកបានថ្លែងដូចការអះអាងលើបណ្ដាញសង្គមឬទេ?
បញ្ហាជាច្រើននៅឯប្រទេសនានាជុំវិញពិភពលោក ត្រូវបានលើកឡើង និងចែករំលែកនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ដោយពុំមានព័ត៌មានជាក់លាក់នោះឡើយ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកត្រូវបានបង្ហោះលើបណ្ដាញសង្គម ជាមួយនឹងសំណេរថា សមាជិកសភាមួយរូបរបស់ប្រទេសម៉ិកស៊ិក បានថ្លែង «អ្នកខ្មាស់អៀនដែលឃើញខ្ញុំអាក្រាត ប៉ុន្តែ អ្នកមិនខ្មាស់អៀន ពេលឃើញប្រជាជនរបស់អ្នកនៅតាមផ្លូវអាក្រាតកាយគ្មានទីពឹង គ្មានការងារធ្វើ និងស្រេកឃ្លាន បន្ទាប់ពីអ្នកបានយកលុយ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ»។ រូបថតជាមួយនឹងខ្លឹមសារបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដឹងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ខ្លឹមសារសរសេរនៅលើរូបថតនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ អ្នកប្រើប្រាស់ហ្វេសប៊ុក Vireak Stöñe បានបង្ហោះរូបថតបុរសម្នាក់ ដែលឈរថ្លែងទាំងអាក្រាតកាយនៅសល់តែខោលីអូ។ រូបថតនោះ បានភ្ជាប់ជាមួយព័ត៌មានសរសេរថា បុរសរូបនោះ គឺជាសមាជិកសភាម៉ិកស៊ិកមួយ ដែលបានថ្លែងថា «អ្នកខ្មាស់អៀនដែលឃើញខ្ញុំអាក្រាត ប៉ុន្តែ អ្នកមិនខ្មាស់អៀន ពេលឃើញប្រជាជនរបស់អ្នកនៅតាមផ្លូវអាក្រាតកាយគ្មានទីពឹង គ្មានការងារធ្វើ និងស្រេកឃ្លាន បន្ទាប់ពីអ្នកបានយកលុយ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ»។ រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម រួមជាមួយការបញ្ចេញមតិ និងប្រតិម្មជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលបង្ហោះរូបថតបុរសម្នាក់ភ្ជាប់ជាមួយសំណេរសម្រង់សម្ដីរបស់គាត់។ Facebook Post […]
Continue Reading