Fact-Check: ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ស៊ីរី​ មិន​មែន​នៅ​ភូមា​ដូច​ការ​អះ​អាង​ទេ

ប្រទេស​មីយ៉ាន់ម៉ា ឬ​​ភូមា បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ និង​ការ​តវ៉ា​ដ៏​​បង្ហូរឈាម​អស់​រយៈ​ពេល​ជិត ៣​ខែ​​មក​ហើយ​ចាប់​តាំង​ពី​ពួក​យោធា​បាន​ដណ្ដើម​អំណាច​​តាម​រយៈ​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ពី​រដ្ឋាភិបាល​ស៊ីវិល​អ្នកស្រី អ៊ុងសាន ស៊ូជី។ វិបត្តិ​នយោបាយ​ដ៏​បង្ហូរឈាម​នៅ​ប្រទេស​ភូមា​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​ចែក​រំលែក​យ៉ាងច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខណៈ​ដែល​ភូមា​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​នយោបាយ​ដ៏​បង្ហូរ​ឈាម​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា កង​ទ័ព​ឧទ្ទាម​កាឈិន (Kachin) បាន​បើក​ប្រតិបត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​រដ្ឋាភិបាល​យោធា​ភូមា ហើយ​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគ​ចក្រ​របស់​កង​ទ័ព​ភូមា​ទៀត​ផង​។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់ Fact Crescendo Cambodia នឹង​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា​កន្លង​មក​នេះ ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​និយាយ​ថា កង​កម្លាំង​របស់​ក្រុម​ឧទ្ទាម​កាឈិន​នៅ​ក្នុង​ប្រទេស​ភូមា បាន​បាញ់​កម្ទេច​យន្ត​ហោះ​ចម្បាំង​មួយ​គ្រឿង​របស់​កង​ទ័ព​រដ្ឋាភិបាល​យោធា​ភូមា​ដែល​កំពុង​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ មឹន អ៊ុងលាំង (Min Aung Hlaing)។ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត ៣​សន្លឹក​ផង​ដែរ ដែល​បង្ហាញ​បុរស​ម្នាក់​កាន់​​សព្វាវុធ​​នៅ​នឹង​ដៃ​ផង និង​លី​នៅ​លើ​ស្មា​ផង និង​ឧទ្ធម្ភាគចក្រ​មួយ​កំពុង​ត្រូវ​ភ្លើង​ឆាប​ឆេះ ហើយ​ធ្លាក់​ចុះ​។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ទៅ​ដល់​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ ឬ​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​បណ្ដាញ​សង្គម​ផង​ដែរ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម និយាយ​ថា​ «ព័ត៌មាន​ក្ដៅ ថ្ងៃ​នេះ​ទី​២០ មេសា ២០២១ […]

Continue Reading