រូប​ថត​បង្ហាញ​លោក​ មីង​ អ៊ុង​ឡាំង​ ផ្ចង់​កាំ​ភ្លើង​ខ្លួន​ឯង ជា​រូប​ថត​កាត់​ត

​ការ​តវ៉ា​ប្រឆាំង​ និង​រិះ​គន់​ទៅ​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ានម៉ា​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ មីង​ អ៊ុងឡាំង​ ក្រោយ​​ទម្លាក់​អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​កន្លងមក​នោះ នៅ​តែត្រូវ​បាន​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់លោក​ មីង​ អ៊ុង​ឡាំង​ កំពុង​តែ​កាន់​កាំ​ភ្លើង​ផ្ចង់​ខ្លួន​ឯង​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី១៧​​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយមាន​ឈ្មោះ​ថា​ Angkor.Empire​​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោកមេ​ដឹក​នាំ​យោ​ធា​មីយ៉ានម៉ា​ មីង​ អ៊ុង​ឡាំង​ កាន់​កាំ​ភ្លើង​ខ្លី​ផ្ចង់​ខ្លួន​ឯង​។​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ក្នុង​​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​សូម​ចូល​រួម​សាទរ​ជាមួយ​នឹង​ពលរដ្ឋ​ ភូមា​ ដែល​តុលាការ​អន្តរជាតិ​កោះ​អា​_ឡាំង​ទៅ​កាត់​ទោស​។ តែ​ខ្ញុំ​នៅ​តែ​សោក​ស្តាយ​ ចំពោះ​ទង្វើ​អា​_ប៉ោត​ដ៏​ឧក្រិដ្ឋ​ ដែល​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ពល​រដ្ឋ​ឲ្យ​ខ្លោច​ផ្សា​ ទឹក​ភ្នែក​ឥត​ស្រាក​ស្រាន្ត​ហើយ​មិន​មាន​ទោស​ពៃរ៌​ នៅ​សុខ​សប្បាយ​។ សូម​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក​ជួយ​កាត់​ទោស​ជន​ឧក្រិដ្ឋ​ផង​»។​ Facebook Post […]

Continue Reading