Fact-Check: ស្ពានអាយកេម៉ាឆ្លងទៅកោះអាកេម៉ារបស់ជប៉ុនត្រូវបានអះអាងថាជាស្ពានឆ្លងទៅកោះត្រល់
កោះត្រល់ហៅតាមភាសាខ្មែរ ឬកោះភូកុកហៅតាមភាសាវៀតណាម នៅតែជាប្រធានបទនៃការជជែក និងចែករំលែកលើបណ្ដាញសង្គមជារឿយៗនៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម ខណៈដែលកោះមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ ទន្ទឹមគ្នានេះ ទំព័រហ្វេសប៊ុកមួយនេះបានបង្ហោះរូបថតមួយសន្លឹក ហើយអះអាងថា ស្ពាននៅក្នុងរូបថតនោះ គឺជាស្ពានភ្ជាប់ទៅកាន់កោះត្រល់។ ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០កន្លងមក ទំព័រហ្វេសប៊ុក រាជបុត្រ សូរ្យកាយ្យ បានរូបថតស្ពានមួយនៅលើបណ្ដាញសង្គម ហើយអះអាងថា វាគឺជាស្ពានឆ្លងកាត់ខេត្តកៀនយ៉ាង ឬអតីតខេត្តពាមរបស់ប្រទេសកម្ពុជា ទៅនឹងអតីតកោះត្រល់របស់កម្ពុជា ឬវៀតណាមហៅថា កោះភូកុក។ ការអះអាងបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិ និងប្រតិកម្មយ៉ាងច្រើនទៀត។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះរៀបរាប់ថា «ស្ដាយទេកូនខ្មែរ? ស្ពានឆ្លងពី(ខេត្តពាម)#កម្ពុជាក្រោម Kien Giang – ទៅកាន់កោះត្រល់ Phu Quoc ជិតនឹងត្រូវបានសម្ពោធន៍ កោះនេះទៀតសោតគឺជារបស់ប្រទេសកម្ពុជា ជនជាតិខ្មែរបានហៅថា #កោះត្រល់»។ Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo […]
Continue Reading