មេបក្សប្រឆាំងលោក សម រង្ស៊ី នៅរស់រានមានជីវិតជាធម្មតានៅឡើយទេ
ខណៈពេលដែលកម្ពុជាបានឈានកាន់តែជិតដល់ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាខាងមុខនេះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិនោះ បានទទួលមរណភាពហើយ។ ការបង្ហោះបែបនេះ ត្រូវបានអ្នកប្រើប្រាស់ចែករំលែកបន្ត និងបញ្ចេញមតិប្រតិកម្មចម្រុះនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញកម្រងផ្កាដោយមានរូបថតរបស់លោក សម រង្ស៊ី តាំងនៅលើរថយន្តមួយគ្រឿង ដោយភ្ជាប់ថា លោកបានទទួលមរណភាព។ រូបថតភ្ជាប់ជាមួយនឹងសំណេរខាងលើនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «ប៉ាប្រធានយើង ស្លាប់ហើយបងប្អូនអើយ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មានអះអាងខាងលើ តាមរយៈព័ត៌មាន និងសារបង្ហោះរបស់លោក សម រង្ស៊ី នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ […]
Continue Reading