តើស្ត្រីក្នុងរូបថតនេះគឺជាអ្នកបើកបរយន្តហោះចម្បាំងដំបូងគេរបស់អ៊ុយក្រែនមែនឬទេ?
បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើអ៊ុយក្រែនមក រូបថតជាច្រើន ត្រូវបានបង្ហោះលើបណ្ដាញសង្គម ដែលត្រូវបានអះអាងដោយមិនត្រឹមត្រូវ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីម្នាក់ស្ថិតក្នុងឯកសណ្ឋានយោធា ត្រូវបានគេអះអាងថា ជាអ្នកបើកបរយន្តហោះចម្បាំងដំបូងគេរបស់អ៊ុយក្រែន ហើយបានស្លាប់បន្ទាប់ពីរងរបួសធ្ងន់នៅក្នុងប្រតិបត្តិការការពារប្រទេស។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់យើង រកឃើញថា ការអះអាងនៅលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីសប្ដាហ៍មុន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះរូបថតនារី ២នាក់ស្ថិតក្នុងឯកសណ្ឋានយោធានៅលើបណ្ដាញសង្គម ដោយអះអាងថា នារីទាំង ២នាក់នៅក្នុងរូបថតមួយសន្លឹកនេះ គឺនាង Natalia Rerakov អាយុ ២៨ឆ្នាំ ដែលជាអាកាសយានិកអ៊ុយក្រែនជាស្ត្រីដំបូងគេ ហើយនាងបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរងរបួសធ្ងន់អំឡុងពេលហោះហើរយន្តហោះចម្បាំង MiG-29 ដើម្បីការពារដែនអាកាសអ៊ុយក្រែន។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិសម្ដែងការសោកស្ដាយផងដែរ និងចូលរួមរំលែកទុក្ខចំពោះមរណភាពនារីរូបនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០២ ខែមេសា ដែលនិយាយថា «ស្ត្រីអ្នកបើកបរយន្តហោះចម្បាំងអ៊ុយក្រែនលើកដំបូងគេ ត្រូវបានស្លាប់ក្នុងមន្ទីរពេទ្យ បន្ទាប់ពីនាងរងរបួសធ្ងន់ ដែលកំពុងហោះហើរ MIG-29 ដើម្បីការពារដែនអាកាសអ៊ុយក្រែន។ នាងឈ្មោះ Natalia Rerakov អាយុ ២៨ឆ្នាំ»។ FACEBOOK POST […]
Continue Reading