តើ​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​បើក​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅកាន់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​មែន​ឬ​?

ក្រោយ​ពី​មាន​ការ​បើក​វាយ​ប្រហារ​ដ៏​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ ពី​សំណាក់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាពយន្តហោះ​ជាច្រើន​គ្រឿង​ និង​ក្រុម​កងទ័ព​អាកាស​លោត​ឆ័ត្រយោង​ ត្រូវ​បាន​បង្ហោះ​ឡើង​ ដោយ​​បាន​ភ្ជាប់​ និង​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​វាយ​ប្រហារបក​​ទៅ​លើ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ របស់​កង​ទាហាន​អ៊ី​ស្រាអែល​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​យ៉ាង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការ​អះអាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​​ពី​ថ្ងៃ​ទី​១០​ ខែ​តុលា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «ចាបមាស​/Chin Sarim» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ព័ត៌មាន​រាយការណ៍​មួយ​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​ក្រុម​កង​ទាហាន​ឆ័ត្រ​យោង​ ដែល​បាន​លោត​ចេញ​ពី​យន្តហោះ​ជា​ច្រើន​គ្រឿង​។​ ការ​បង្ហោះវីដេអូ​​នេះ​ ត្រូវ​បាន​អះអាង​ និង​ភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​វិបត្តិ​សង្រ្គាម​អ៊ីស្រាអែល​-​ប៉ាឡេស្ទីន​ ដែល​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​វីដេអូ​ឃ្លីប​​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​សរសេរ​ថា​ «អ៊ី​ស្រាអែល​ បាន​បើក​ការវាយប្រហារ​៣​មុខ​ព្រួញលើក្រុមហាម៉ាស​ប៉ាឡេស្ទីន​»។​ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ផង​ដែរ​ […]

Continue Reading