អតីតសកម្មជនបក្សប្រឆាំង ប៉ីប៉ីលី ពុំបានទទួលមរណភាពដូចការអះអាងនោះឡើយ
ក្រោយពេលអ្នកនាង ធី សុខា ហៅ ប៉ីប៉ីលី ដែលជាអតីតសកម្មជនគណបក្សភ្លើងទៀន និងសង្គ្រោះជាតិ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារួចមក ការអះអាងដ៏ផុសផុលមួយលើបណ្ដាញសង្គម បានលើកឡើងថា ស្ត្រីរូបនេះបានទទួលមរណភាពហើយដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពកម្រងផ្កា ដោយមានរូបថតរបស់ ប៉ីប៉ីលី រួមជាមួយនឹងការសរសេរថា នាងបានទទួលមរណភាពហើយ។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់ព័ត៌មានបន្ថែមអំពីមូលហេតុ ឬទីតាំងនៃគ្រោះថ្នាក់ខាងលើនោះឡើយ។ រូបថតភ្ជាប់ជាមួយនឹងសំណេរនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «គាត់ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើព័ត៌មានអះអាងខាងលើ តាមរយៈព័ត៌មាន និងសារបង្ហោះរបស់លោកស្រី ប៉ីប៉ីលី នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ យោងទៅតាមទំព័រហ្វេសប៊ុករបស់ […]
Continue Reading