Fact Check: សំណង់ប្រាសាទកំពូលភ្នំចម្លងតាមប្រាសាទព្រះវិហារ ស្ថិតខេត្តសាមុតប្រាកាន ប្រទេសថៃ
បញ្ហានៃការទាមទារការគ្រប់គ្រងទៅលើប្រាសាទព្រះវិហារ និងទឹកដីជុំវិញប្រាសាទពីសំណាក់ប្រទេសថៃកាលពីជាង ១០ឆ្នាំមុន មកដល់បច្ចុប្បន្ននេះ បានក្លាយទៅជាប្រធានបទនៃជជែកវែកញែក និងដេញដោលមួយពីសំណាក់ អ្នកប្រើប្រាស់បណ្តាញសង្គម។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកនៃទិដ្ឋភាពប្រាសាទបុរាណមួយត្រូវបានបង្ហោះ លើបណ្ដាញសង្គមជាមួយនឹងការរៀបរាប់ថា វាជាប្រាសាទព្រះវិហារ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ អ្នកប្រើហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពប្រាសាទបុរាណមួយកន្លែង។ អ្នកប្រើហ្វេសប៊ុកដដែលនេះ អះអាងថា ប្រាសាទក្នុងរូបថតនេះ គឺជាប្រាសាទព្រះវិហារ នៅក្នុងខេត្តព្រះវិហារ។ រូបថតជាមួយសំណេរនេះ ត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដង រួមជាមួយនឹងការចុចគាំទ្រពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកដែលបានរៀបរាប់ជាភាសាខ្មែរថា «កំពូលភ្នំប្រាសាទព្រះវិហារ ខេត្តព្រះវិហារយេីងហ្នឹង»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃទិដ្ឋភាពប្រាសាទកំពូលភ្នំមួយនេះដែលមានទម្រង់ដូចគ្នាទាំងស្រុង។ រូបថតមួយសន្លឹកមានទម្រង់ដូចគ្នាទាំងស្រុង ត្រូវបានរកឃើញនៅលើគេហទំព័រមួយ […]
Continue Reading