Fact-Check: តើក្នុងវីដេអូនេះបង្ហាញប៉ូលិសអាមេរិកបង្ក្រាបក្រុមបាតុករមែនឬទេ?
កាលពីខែកញ្ញាកន្លងមកថ្មីៗនេះ សំណើច្បាប់មួយត្រូវបានរដ្ឋសភាអាមេរិកបានអនុម័ត ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ដែលត្រូវបានចោទថា ជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមគ្នានេះ វីដេអូឃ្លីបមួយដែលមានរយៈពេលជាង ៣នាទី ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា មន្ត្រីប៉ូលិសអាមេរិកបានវាយដំទៅលើក្រុមបាតុករស្បែកខ្មៅ ហើយគ្មានអង្គការសិទ្ធិមនុស្សណានិយាយរិះគន់ ឬថ្កោលទោសនោះឡើយ។ វីដេអូឃ្លីបនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០កន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុក បានបង្ហោះវីដេអូមួយមានរយៈពេលជាង ៣នាទី ដែលបង្ហាញមនុស្សស្បែកសមួយក្រុមដែលស្ថិតក្នុងឯកសណ្ឋានដូចជាសន្តិសុខ បានវាយដំទៅលើមនុស្សមួយក្រុមមានសម្បុរខ្មៅ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ អះអាងថា ការប៉ះទង្គិចគ្នានៅក្នុងវីដេអូនោះ គឺជាការបង្ក្រាប«ដូចសត្វធាតុ»របស់ក្រុមសន្តិសុខអាមេរិក ទៅលើក្រុមពលរដ្ឋអាមេរិកស្បែកខ្មៅ ហើយគ្មានអង្គការសិទ្ធិមនុស្សមួយណា ថ្កោលទោស ឬរិះគន់ទៅលើទង្វើនេះឡើយ។ វីដេអូរួមជាមួយការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរចែករំលែកបន្តរហូតដល់ជាងប្រាំពាន់ដង និងមានការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «USA៖ ដល់កហើយសមត្ថកិច្ចស្រុកអាគាំង[សហរដ្ឋអាមេរិក]វ៉ៃ[វាយ]ពួកបាតុកម្មកដូចសត្វធាតុ អត់ឃើញក្បាលពួកអង្គការសិទ្ធិមនុស្សវានិយាយសោះ បើសិនជាខ្មែរវិញបែបនេះ វានិយាយមួយថ្ងៃយ៉ាងតិច១ពាន់ដង»។ Facebook Post | Archived ការត្រួតពិនិត្យការពិត Fact […]
Continue Reading