Fact-Check: រូបថត​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ លោក សួស សុខដារ៉ា ត្រូវ​បាន​ប្រើ​ប្រាស់​មិន​​ត្រូវ​នឹង​​​អត្ថបទ​ព័ត៌មាន

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ផ្ញើ​របាយការណ៍​មួយ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បញ្ជាក់​ថា ស្នងការ​រង​នគរបាល​មួយ​រូប​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩។ ដំណឹង​មរណភាព​របស់​ស្នងការ​រង​នគរបាល​រូប​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​រព័ត៌មានានា​នៅ​ក្នុង​ស្រុក ក្នុង​នោះ​ក៏​មាន​សារព័ត៌មាន​ The Cambodia Times ផង​ដែរ។ សារព័ត៌មាន​នេះ បាន​ផ្សាយ​ព័ត៌មាន​អំពី​មរណភាព​នៃ​ស្នងការ​រង​រូប​នេះ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​​មន្ត្រី​នគរបាល​មួយ​រូប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​ រក​ឃើញ​ថា រូបថត​នោះ​មិន​មែន​ជា​រូបថត​មន្ត្រី​នគរបាល​ខេត្ត​ព្រះវិហារ ដែល​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩​នោះ​ឡើយ។ […]

Continue Reading

Fact-Check: អគ្គស្នងការ​នគរបាល​ជាតិ​លោក នេត សាវឿន មាន​សុខភាព​រឹង​មាំ​ដូច​ធម្មតា

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា ដែល​បាន​ឆ្លង​ទៅ​មនុស្ស​ដល់​ទៅ​ជិត ៣​ពាន់​ករណី​ហើយ​នោះ មរណភាព​របស់​បុគ្គលសំខាន់ៗ​នៅ​ក្នុង​ប្រទេស​នេះ ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អំឡុង​ពេល​នេះ​ដែរ មាន​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​អំពី​​ថា ​មេ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ហើយ​ការ​អះ​អាង​នេះ​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រាប់​រយ​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​នេះ​ មិន​ត្រឹម​ត្រូវ​ទេ។ […]

Continue Reading

មន្ត្រី​នគរបាល​ម្នាក់​មិន​មែន​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ចាក់​វ៉ាក់សាំង​ចិន​ទេ

វ៉ាក់សាំង​ជា​ជំនួយ​របស់​ចិន ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ហើយ ៣​ថ្ងៃ​ក្រោយ​មក យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ចាប់​ផ្ដើម។ ការ​ចាក់​វ៉ាក់សាំង​ចិន​សម្រាប់​បង្ការ​ជំងឺ​កូវីដ​១៩​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ជជែក និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​រង្វង់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ជុំ​វិញ​បញ្ហា​នេះ យើង​កត់​សម្គាល់​នូវ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដែល​អះ​អាង​ថា នគរបាល​ជាន់​ខ្ពស់​មួយរូប​នៅ​ក្រសួង​មហាផ្ទៃ បាន​ធ្លាក់​ខ្លួន​ពិការ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន ដែល​ជា​ហេតុនាំ​ឱ្យ​មានការ​ចោទ​សួរ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ចិន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact […]

Continue Reading