វិទ្យុបារាំងអន្តរជាតិផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណភាព តើជាការពិតឬទេ?
ខណៈដែលការបោះឆ្នោតថ្នាក់ក្រោមជាតិកាន់តែខិតជិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជិត ៤០ឆ្នាំមកហើយនោះ តែងតែក្លាយជាកម្មវត្ថុនៃពាក្យចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយផ្សេងៗ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះនូវសេចក្ដីរាយការណ៍មួយដែលផ្សាយថា លោក ហ៊ុន សែន ទទួលមរណភាព។ សេចក្ដីរាយការណ៍ដែលភ្ជាប់ជាមួយស្លាកសញ្ញាវិទ្យុបារាំងអន្តរជាតិ (RFI)ផងនោះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនលើក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា សេចក្ដីរាយការណ៍នោះ មិនមែនជាការពិតនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃអង្គារកន្លងមកនេះ គណនីហ្វេសប៊ុកមួយ បានបង្ហោះសេចក្ដីរាយការណ៍ព័ត៌មាន ដែលផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាព។ សេចក្ដីរាយការណ៍ព័ត៌មាននោះ ក៏ភ្ជាប់មកជាមួយរូបថតលោក ហ៊ុន សែន ស្ថិតក្នុងកម្រងផ្កា និងមានបដាអក្សរសរសេរថា «រូបំ ទុក្ខំ អនិច្ចំ អនត្តា» ដែលជាសំណេរមរណទុក្ខ។ សេចក្ដីរាយការណ៍ព័ត៌មាននោះ មានភ្ជាប់មកជាមួយនូវពាណិជ្ជសញ្ញារបស់វិទ្យុបារាំងអន្តរជាតិ (RFI) ហើយរាយការណ៍ដោយអ្នកសារព័ត៌មានឈ្មោះ សឿង ភារៈ។ សេចក្ដីរាយការណ៍ព័ត៌មាននេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកតគ្នាជាច្រើនដង រួមទាំងមានការបញ្ចេញមតិផ្សេង និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ […]
Continue Reading