Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ក្នុង​ប្រទេស​ថៃ​មែន​ឬ?

ខណៈ​ដែល​កកិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នឹង​ឈាន​ដល់​ខួប ៣០​ឆ្នាំ​នៅ​ក្នុង​ខែ​តុលាខាង​មុខ​នេះ អតីត​ជន​ភៀស​ខ្លួន​កម្ពុជា​មួយ​ចំនួន បាន​ចែក​រំលែក​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ស្ថានភាព​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​តាម​ជំរំ​នានា​ក្នុង​ប្រទេស​ថៃ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ជាមួយ​ការ​អះ​អាង​ថា រូបថត​នោះ​ជា​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​កម្ពុជា​នៅ​ជំរំ​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ ទោះជាយ៉ាងណា ការត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​នឹង​ការ​អះ​អាង​ថា រូបថត​នេះ​បង្ហាញ​ទិដ្ឋភាព​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​តាម​ជំរំ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ជាង ៤០​ឆ្នាំ​មុន។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​គ្នា​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ខាង​ក្រោម​នេះ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចែក​ចាយ​នូវ​រូបថត​រួម​ជាមួយ​ការ​អះ​អាង​ថា «នេះ​ជា​ទិដ្ឋភាព​ពិត​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​បាន​រត់​ចេញ​ពី​ទឹក​ដី​កំណើត​នៅ​ឆ្នាំ​១៩៧៩។ តើ​ប្រិយ​មិត្ត​ណា​ខ្លះ​ដែល​បាន​ឆ្លង​កាត់​ជំរំ​ស្រះ​កែវ​ទី១ ព្រោះ​ថា ជំរំ​ស្រះ​កែវ​ទី​១ កើត​មុន​ដំបូង​គេ​បង្អស់​ក្នុង​ឆ្នាំ​១៩៧៩ បន្ទាប់​មក​ទើប​មាន​ជំរំ​ស្រះ​កែវ​ទី​២ ខៅអ៊ីដាង ម៉ៃរ៉ូត កាំពុត ណងចន្ទ សាយអេក សាយធូ សាយប៊ី ជំរំសម្ដេច ឈុនបូរី»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​នេះ បាន​ចែក​រំលែក​​រូបថត​ និង​ខ្លឹមសារ​នៃ​រូបថត​នេះ​ចេញ​ពី​ប៉ុស្តិ៍​មួយ​របស់​ទំព័រ​ហ្វេសប៊ុក​​ព្រះ​ពុទ្ធសាសនា ដែល​បាន​បង្ហោះ​រូបថត​នេះ​កាល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦កន្លង​មក​ ឬ​កាល​ពីជាង ៥​ឆ្នាំ​មុន។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​មួយ​នៃ​ទំព័រ​ហ្វេសប៊ុក​ព្រះពុទ្ធ​សាសនា ដែល​តំណ​ភ្ជាប់​នៃ​ប៉ុស្តិ៍​នេះ​ មាន​នៅ​ទីនេះ​ផង​ដែរ។ […]

Continue Reading