Fact-Check: អតីតសមាជិកសភាបក្សកាន់អំណាច លោក ជា ចំរើន កើតក្នុងគ្រួសារខ្មែរមកពីស្រុកស្អាង
សង្វៀននយោបាយកម្ពុជា ត្រូវបានក្ដោបក្ដាប់ដោយគណបក្សធំៗពីរអស់រយៈយ៉ាងតិចក៏ ២០ឆ្នាំចុងក្រោយដែរ ហើយគណបក្សនយោបាយថ្មីៗ បានក្លាយជាគោលដៅនៃការវាយប្រហារផ្សេងៗផងដែរ។ ទន្ទឹមគ្នានេះ អតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជា ចំរើន ដែលធ្លាប់ជាសាកលវិទ្យាល័យនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានោះ ត្រូវបានអះអាងដោយអ្នកប្រើបណ្ដាញសង្គមថា លោកជាជនជាតិវៀតណាម ដែលត្រូវបានចាត់តាំងឱ្យមកធ្វើជាជំនាញការវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ ក្រោយវៀតណាមលើកទ័ពមកផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតនឹងបង្ហាញថា ការអះអាងខាងលើនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ការអះអាងមួយ ត្រូវបានចែករំលែកចូលក្នុងក្រុមនៃបណ្ដាញសង្គមហ្វេសប៊ុក ដោយនិយាយថា អតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជា ចំរើន ជាជនជាតិវៀតណាម និងជាអ្នកជំនាញការវៀតណាមប្រចាំនៅទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ១៩៧៩មក បន្ទាប់ពីវៀតណាមបានលើកទ័ពចូលកម្ពុជា។ ការអះអាងនេះ ត្រូវបានចែករំលែករាប់រយដងនៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃការអះអាងនោះ រៀបរាប់ថា «ជា ចំរើន មេបក្សសេរីភាព សញ្ជាតិយួន ហើយជាកងទ័ពយួនឆ្នាំ១៩៧៩ចូលឈ្លានពានកម្ពុជា ហើយត្រូវ ឡេ ដឹកថរ រដ្ឋមន្ត្រីការពារជាតិយួនចាត់តាំងជាជំនាញការយួនប្រចាំក្រុងភ្នំពេញ ហើយក៏វិវត្តន៍មកជាតំណាងរាស្ត្របក្សប្រជាជនមុនបើកបក្សថ្មី»។ Facebook Post | Archived Link ការពិនិត្យការពិត Fact […]
Continue Reading