នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាឱ្យហាមឃាត់ការធ្វើដំណើរឆ្លងខេត្តនៅខែមីនាទេ
គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមនុស្សដល់ទៅ ១,២២៥នាក់ហើយ បានឆ្លងវីរុសកូរ៉ូណា ក្នុងនោះមនុស្សដល់ទៅ ៧១២នាក់ បានឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីពួកគេពាក់ព័ន្ធនឹងការឆ្លងសហគមន៍ ដែលរដ្ឋាភិបាលហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។ ទន្ទឹមគ្នានេះ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា បានចែករំលែកតៗគ្នានូវសំឡេងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានណែនាំឱ្យបិទការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងពីខេត្តមួយទៅខេត្តមួយ និងពីស្រុកមួយទៅស្រុកមួយ។ ប៉ុន្តែ ការផ្ទៀងផ្ទាត់ការពិត បង្ហាញថា សារជាសំឡេងនេះ មិនត្រឹមត្រូវនឹងបរិបថនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម សារជាសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចែករំលែកចូលទៅក្នុងក្រុមនៃបណ្ដាញសង្គមតេឡេក្រាមកាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ហើយក៏បានរំលែកបន្តទៀតចូលទៅប្រព័ន្ធផ្ញើសារ Messenger ផងដែរ។ សមាជិកមួយចំនួននៅក្នុងក្រុមតេឡេក្រាមដទៃទៀត បានចែករំលែកសារជាសំឡេងនេះ ជាមួយការចោទសួរថា តើសំឡេងនោះថ្មីៗ ឬក៏ចាស់ ហើយសមាជិកមួយចំនួនបានឆ្លើយតបថា ជាសំឡេងចាស់កាលពីមួយឆ្នាំមុន។ ក្នុងសារជាសំឡេងរយៈពេល ២នាទី ១១វិនាទី លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមស្នើឱ្យមានការប្រជុំបន្ទាន់ដោយដឹកនាំដោយសម្ដេចក្រឡាហោម ខាងពាក់ព័ន្ធ និងរឿងសំខាន់ គិតថា ដោយសារតែមានបងប្អូនកម្មករមួយចំនួន […]
Continue Reading