Fact-Check: តើនរណាស្ថិតនៅពីក្រោយឃាតកម្មបាញ់សម្លាប់អ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី?
ខណៈដែលខួប ៥ឆ្នាំនៃការបាញ់សម្លាញ់លោកបណ្ឌិត កែម ឡី កាន់តែខិតជិតចូលមកដល់នោះ ប្រធានបទជាច្រើនជុំវិញឃាតកម្មលើអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនេះ ត្រូវបានលើកយកមកជជែក និងចែករំលែកនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះការជជែកនោះ ទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែមិថុនាកន្លងមកនេះ ដោយអះអាងថា មេដឹកនាំបក្សប្រឆាំងដ៏ធំរបស់កម្ពុជា លោក សម រង្ស៊ី ជាអ្នកសម្លាប់អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ លោក កែម ឡី។ វីដេអូមានរយៈពេល ៦នាទីនោះ បង្ហាញស្ត្រីម្នាក់អត្ថាធិប្បាយអំពីឃាតកម្មលើលោក កែម ឡី ហើយជាមួយការផ្គូរផ្គង់ព្រឹត្តិការណ៍នានារបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះ ទៅនឹងឃាតកម្មមួយនេះ។ ស្ត្រីរូបនោះបានអត្ថាធិប្បាយក្នុងវីដេអូនោះថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក កែម ឡី គឺជាសកម្មជនគណបក្សប្រឆាំងផងដែរ ហើយថា ខ្មាន់កាំភ្លើងត្រូវបានណែនាំឱ្យមកធ្វើការងារជាអង្គរក្សរបស់លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ។ ខាងក្រោមនេះ គឺជាតំណភ្ជាប់សេចក្ដីអត្ថាធិប្បាយទាំងស្រុងនៃវីដេអូនេះ ដែលរៀបរាប់ក្នុងន័យថា លោក សម រង្ស៊ី ស្ថិតនៅពីក្រោយនៃឃាតកម្មលើលោក កែម ឡី។ Facebook Post | Archived Link Fact Crescendo Cambodia បានពិនិត្យទៅលើការអះអាងនេះតាមរយៈការផ្ទៀងផ្ទាត់ឡើងវិញនូវសេចក្ដីរាយការណ៍នានាជុំវិញឃាតកម្មលើលោក […]
Continue Reading