វីដេអូ​ឃ្លីប​បង្ហាញ​មនុស្ស​ខ្ពស់​នៅ​​ឥណ្ឌា​​​ត្រូវ​​បាន​​បង្កើត​​ដោយ​កម្មវិធី​ AI

វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​ស្រ្តី​ដែល​មាន​មាឌ​ធំ​ និង​ខ្ពស់​​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ដោយ​ភ្ជាប់​ថា​ជា​ទិដ្ឋភាព​ស្រ្តី​ជន​ជាតិ​​ឥណ្ឌា​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​ស្រ្តី​ដែល​មាន​សភាព​មាឌ​ធំ​ និង​ខ្ពស់​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​ភ្ជាប់​នឹង​ការ​អះអាង​ថា​ ទិដ្ឋភាព​នោះ​ គឺ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ចុម!​នៅ​ឥណ្ឌា​ពី​មុន​មាន​មនុស្សធំ​ៗខ្ពស់​ៗដូច​នៅ​ខ្មែរ​ដែរ​»។ https://www.facebook.com/reel/521492540729725 Facebook Post | Archived Link វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​ ដូច​ជា​ Instagram ដែល​ជា​បណ្ដាញ​សង្គម​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​ Meta។​ Instagram Post | Archived Link វីដេអូ​បង្ហោះ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​​នៅ​លើ​គេហទំព័រ​វីដេអូ​ […]

Continue Reading