លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិដែលធ្លាប់ទទួលបានអាសនៈចំនួន៥៥ នៅក្នុងចំណោមអាសនៈរដ្ឋសភាសរុបទាំង១២៣ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ នោះ បានកំពុងរស់នៅនិរទេសខ្លួនចាប់តាំងពីឆ្នាំ២០១៥មក ដោយតែងតែត្រូវបានគេរិះគន់ និងវាយបកជារឿយៗពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពរូបលោកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងអង្គុយកាន់ដៃក្បែរនឹងសត្វឆ្កែ និងបុរសម្នាក់កំពុងតែដេកនៅលើដី ត្រូវបានអ្នកប្រើប្រាស់ម្នាក់យកមកបង្ហោះ និងចែកចាយយ៉ាងផុសផុលនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពរូបលោកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងអង្គុយកាន់ដៃក្បែរនឹងសត្វឆ្កែ និងបុរសកំពុងតែដេកម្នាក់។ រូបថតនេះ ត្រូវបានបញ្ចេញប្រតិកម្មចម្រុះ និងចែកចាយតៗគ្នាជាច្រើនដងផងដែរ ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានសរសេររៀបរាប់ថា «ផ្តាំអោយ[ឲ្យ]ហើយវើយ ចាប់ពីពេលនេះតទៅ មុននិងធ្វើអ្វីមួយ ដែលជាទង្វើក្បត់ជាតិតពូជរបស់អាឯង ឯងត្រូវតែចេះគិតពី តម្លៃខ្លួនឯងផង ថាតើវាបច្ចុប្បន្ននេះ តម្លៃខ្លួនអាវាថោកជាងសត្វឆ្កែ ឬក៏មានតម្លៃប្រហាក់ប្រហែលនឹងសត្វឆ្កែ […]
Continue Reading