Fact-Check: ក្រសួងអប់រំនៅមិនទាន់អនុញ្ញាតឱ្យសាលារៀនទូទាំងប្រទេសបើកដំណើរការឡើងវិញទេ
សាលារៀននៅទូទាំងប្រទេស ទាំងសាលាឯកជន និងសាលារដ្ឋ ត្រូវបានរដ្ឋាភិបាលសម្រេចឱ្យផ្អាកដំណើរការជាច្រើនខែមកហើយ ខណៈដែលកម្ពុជាកំពុងប្រឈមមុខកាន់តែខ្លាំងទៅនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ ការអះអាងមួយលើបណ្ដាញសង្គម និយាយថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យសាលារៀនទូទាំងប្រទេសបើកដំណើរការឡើងវិញនៅថ្ងៃទី១៩ ខែកក្កដា។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើនរួមជាមួយការបញ្ចេញប្រតិកម្ម និងមតិផ្សេងៗ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត រកឃើញការថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឱ្យសាលារៀននៅទូទាំងប្រទេសបើកដំណើរការឡើងវិញនៅថ្ងៃទី១៩ ខែកក្កដា ហើយសិស្សានុសិស្សក៏អាចវិលត្រឡប់ទៅសិក្សារៀនសូត្រនៅសាលារៀនជាថ្មីផងដែរ។ ការអះអាងបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មរាប់សិបដងផងដែរ។ រូបភាពផ្ដាមនៃការអះអាងលើបណ្ដាញសង្គមនោះ រៀបរាប់ថា «សេចក្ដីជូនដំណឹង ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបើកសាលានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះហើយ…! ត្រៀមខ្លួនសម្រាប់ការចូលសិក្សានៅក្នុងសាលាជាថ្មី…»។ Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo […]
Continue Reading