ក្រុមហ៊ុន TESLA មិនទាន់មានវត្តមានផ្លូវការនៅកម្ពុជាទេ
ការឆ្លងរីករាលប្រចាំថ្ងៃនេះនៃមេរោគកូវីដ១៩នៅកម្ពុជា គឺជាអ្វីដែលត្រូវបានគេជជែកច្រើននៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ខណៈដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺផ្លូវដង្ហើមមួយប្រភេទនេះ។ ទន្ទឹមគ្នានេះ រូបថតទីតាំងមួយដែលកំពុងស្ថិតក្រោមដំណើរការតុបតែងមកជាមួយនូវពាក្យ TESLA (តេស្លា)នៅរាជធានីភ្នំពេញ ក៏ក្លាយជាប្រធានបទដែលមានការជជែកយ៉ាងច្រើនផងដែរនៅក្នុងសប្ដាហ៍នេះ។ ទីតាំងកំពុងស្ថិតក្រោមការតុបតែងនោះ ត្រូវបានគេជឿជាក់ថា ជាអគារតាំងបង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Tesla របស់សហរដ្ឋអាមេរិក។ រូបថតនៃទីតាំងនេះ ក៏ត្រូវបានជជែកយ៉ាងផុសផុលនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមមិនមែននិយាយភាសាខ្មែរផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់សហរដ្ឋអាមេរិក នៅមិនទាន់ឈានជើងចូលទីផ្សារប្រទេសកម្ពុជាជាផ្លូវការនៅឡើយទេ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ ទំព័រហ្វេសប៊ុក Tesla Cambodia បានបង្ហោះរូបថតនៃអគារមួយដែលកំពុងស្ថិតក្រោមការតុបតែងជាមួយអក្សរ «TESLA»ជាមួយសំណេរឱ្យរង់ចាំមើលដំណឹងល្អនេះ។ ប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកមួយនេះ ក៏បានបង្ហាញទីតាំងនៃអគារនោះដែរ ដែលស្ថិតនៅតំបន់មានអគារតាំងបង្ហាញរថយន្តនៃក្រុមហ៊ុនផលិតរថយន្តនានា នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីជាផ្លូវឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍លើទំព័រហ្វេសប៊ុកនោះ សរសេរថា «សូមរង់ចាំមើលទាំងអស់គ្នា។ យ៉ាងណា នោះជាដំណឹងល្អ»។ Facebook Post | Archived Link អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានថតរូបស៊ែលហ្វីនៅឯទីតាំងនៃអគារដែលស្ថិតក្នុងដំណាក់កាលតុបតែងជាមួយអក្សរសរសេរថា «TESLA» ហើយសរសេររៀបរាប់ជាភាសាអង់គ្លេសដែលមានខ្លឹមសារថា «អរុណសួស្ដីពីទីតាំងបង្ហាញរថយន្ត Tesla កម្ពុជា»។ Facebook Post […]
Continue Reading