Fact Check: តើចម្លាក់នេះជារូបសំណាកព្រះបាទជ័យវរ្ម័នទី៧មែនទេ?
ចម្លាក់នានា ត្រូវបានសាងសង់ឡើងដាក់នៅតាមទីសាធារណៈនានានៅតាមបណ្ដានានានៅទូទាំងប្រទេស ដែលមានទាំងចម្លាក់វីរជន ចម្លាក់ទេវតាមជំនឿសាសនា និងចម្លាក់ផ្សេងទៀតដែលឆ្លុះបញ្ចាំងសក្កានុពលទីតាំងភូមិសាស្ត្រជាដើម។ ទន្ទឹមគ្នានេះ រូបថតចម្លាក់ពណ៌មាសមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជារូបសំណាកព្រះបាទជ័យវរ្ម័នទី៧។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹកដែល បានបង្ហាញអំពីទិដ្ឋភាពរូបសំណាកបដិមាមួយកន្លែង។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់អះអាងផងដែរថា ចម្លាក់នេះ គឺជារូបសំណាកព្រះបាទជ័យវរ្ម័នទី៧។ រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដង រួមជាមួយនឹងការចុចគាំទ្រពីសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរថា «ស្អាតណាស់ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ »។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតអះអាងខាងលើតាមរយៈការស្វែងរកព័ត៌មានទាក់ទងទៅនឹងរូបសំណាកទើបតែបានកសាងឡើងដែលនាំឱ្យយើងរកឃើញប្រភពមួយចំនួនដូចខាងក្រោម។ តាមរយៈសារបង្ហោះរបស់ទំព័រហ្វេសប៊ុក Khmer Architectural កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ ដែលបានចែកចាយរូបថតមួយសន្លឹកដែលមានទម្រង់ និងភិនភាគដូចគ្នាទាំងស្រុងទៅនឹងរូបថតដែលអ្នកប្រើហ្វេសប៊ុក បានអះអាងខាងលើ។ […]
Continue Reading