តើនេះជាវីដេអូ Justin Bieber ក្រោយចូលរួមកម្មវិធី P-Diddy មែនដែរឬទេ?
ខណៈពេលដែលរឿងអាស្រូវរបស់តារាចម្រៀងរ៉េប P-Diddy ត្រូវបានលាតត្រដាងឡើងជាច្រើននោះ វីដេអូឃ្លីបចាស់មួយរបស់តារាចម្រៀង Justin Bieber ក្នុងសភាពរសាប់រសល់រវើរវាយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជាសភាពតារាចម្រៀងរូបនេះក្រោយពីចូលរួមកម្មវិធីរបស់លោក P-Diddy ហើយ។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការផ្សព្វផ្សាយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញតារាចម្រៀង Justin Bieber ស្ថិតក្នុងសភាពរវើរវាយ។ វីដេអូនេះត្រូវបានគេអះអាងថា វាសភាពរបស់តារាចម្រៀង Justin Bieber ក្រោយចូលរួមកម្មវិធី P-Diddy។ វីដេអូឃ្លីបខាងលើនេះ ត្រូវបានប្រតិកម្ម និងតាមដានយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម បន្ទាប់ពីព័ត៌មានអាស្រូវជាច្រើនរបស់តារាចម្រៀងរ៉េប P-Diddy ត្រូវបានចែកចាយយ៉ាងផុសផុល។ Facebook Post | Archived Link វីដេអូដូចគ្នានេះ ក៏ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ដទៃទៀតផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងសំណេររៀបរាប់ថា «វីដេអូកាលដែល […]
Continue Reading