រូបថតចម្លាក់ទាសភាពនៅអាមេរិក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាបកស្រាយខុស
រូបថត និងវីដេអូជារាប់លាន ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយរៀងរាល់ថ្ងៃ ក្នុងនោះមានទាំងរូបថត និងវីដេអូខ្លះ ត្រូវបានបកស្រាយដោយមិនត្រឹមត្រូវទៅនឹងអត្ថន័យដើមនោះឡើយ។ ជាឧទាហរណ៍ រូបថតមួយសន្លឹកដែលបង្ហាញចម្លាក់ស្ត្រីជាប់ច្រវ៉ាក់បីកូនតូចនៅក្នុងដៃ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា ស្ត្រីនឹងក្លាយជាទាសករអស់មួយជីវិត ប្រសិនបើនាងជ្រើសរើសប្ដីខុស។ រូបថតជាមួយសំណេរដូចនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបថតជាមួយសំណេរដូចនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញចម្លាក់ស្ត្រីម្នាក់បីកូនតូចនៅក្នុងដៃ ហើយជាប់ច្រវ៉ាក់នៅនឹងករបស់នាង។ ទំព័រហ្វេសប៊ុកដដែលនេះ បានរៀបរាប់ក្នុងន័យថា ចម្លាក់ស្ត្រីរូបនេះ បង្ហាញនូវស្ត្រីរស់នៅក្នុងស្ថានភាពជាទាសករ ប្រសិនបើនាងរៀបការជាមួយប្ដីមិនល្អ។ រូបថតភ្ជាប់ជាមួយសំណេរបែបនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ចែករំលែករហូតដល់ជាង ២៤,០០០ដង និងមានការបញ្ចេញមតិយោបល់ និងប្រតិកម្មយ៉ាងច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលសរសេររៀបរាប់ថា «ឆាកជីវិតរបស់មនុស្សស្រី បើរើសប្ដីត្រូវ នឹងក្លាយជាព្រះនាង តែបើរើសប្ដីខុសវិញ នឹងក្លាយជាអ្នកទោសអស់មួយជីវិត សូមជួយ Follow Pheach Sopheak ម្នាក់មួយផង»។ Facebook Post | Archived Link រូបថតរួមជាមួយសំណេរនេះ ត្រូវបានបង្ហោះយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមនៅក្នុងថ្ងៃទី២៥ […]
Continue Reading