ទាហាន​ដែល​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ

កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ​ ហើយ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មីនា​នេះ។ ថ្មីៗ​នេះ​ទៀត កម្ពុជា​ក៏​ចាប់ផ្ដើម​​ចាក់​វ៉ាក់សាំង​ CoviShield​ សម្រាប់​ពលរដ្ឋ​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង។ កម្ពុជា​ទទួល​បាន​​វ៉ាក់សាំង Covishield ដែល​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ​នៅ​ក្រោម​យន្តការ​សម្រប​សម្រួល​របស់​អង្គការ​សុខភាព​ពិភព​លោក។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន បាន​ជំរុញ​ឱ្យ​មាន​នូវ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​នេះ ដែល​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត​ទៅ​លើ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​នេះ។ […]

Continue Reading