Fact-Check: តើស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់បានផ្ដល់កំណើតកូនភ្លោះ១០នាក់មែនទេ?
សារព័ត៌មានជាច្រើននៅកម្ពុជា បានចុះផ្សាយព្រោងព្រាតកាលពីថ្ងៃទី១០ ខែមិថុនាកន្លងមកនេះ នូវព័ត៌មានដែលនិយាយថា ស្ត្រីជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ បានផ្ដល់កំណើតដល់កូនភ្លោះរហូតដល់ ១០នាក់។ ក្នុងចំណោមនោះ ទំព័រហ្វេសប៊ុករបស់ទស្សនាវដ្ដីប្រជាប្រិយ Popular Stars បានចុះផ្សាយព័ត៌មាននេះជាវីដេអូមានចំណងជើងថា «ម្ដងគ្រប់ទឹក! ស្ត្រីម្នាក់បំបែកកំណត់ត្រាពិភពលោក កើតកូនបានរហូតដល់ ១០នាក់»។ ព័ត៌មាននេះ ត្រូវបានផលិតទៅជាវីដេអូ និងចែកចាយនៅលើបណ្ដាញសង្គមផងដែរ ហើយក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមដូចទស្សនា និងចែករំលែកបន្តរហូតដល់រាប់រយពាន់ដង។ នេះគឺជាតំណភ្ចាប់នៃវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម (Here is a video which was virally published on social media.) Facebook Post | Archived link ក្រៅពីទស្សនាវដ្ដីប្រជាប្រិយ ព័ត៌មាននេះក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានរស្មីកម្ពុជា ដែលបានចែករំលែកព័ត៌មាននេះជាវីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរនៅក្នុងថ្ងៃនោះ។ ព័ត៌មានជាវីដេអូដែលត្រូវបានដាក់ចំណងជើងថា «ស្ត្រីអាហ្វ្រិកខាងត្បូងម្នាក់អះអាងថាសម្រាលកូនភ្លោះ១០នាក់»នោះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចូលទស្សនារាប់ម៉ឺនដងផងដែរ។ នេះគឺជាតំណភ្ចាប់នៃវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម (Here is a video which was virally published on social […]
Continue Reading