Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ផ្កាយ​នា​ពេល​រាត្រី​មែន​ឬទេ?

កាល​ពី​សប្ដាហ៍​មុន សំណង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ចម្លង​តាម​ស្ថាបត្យ​កម្ម​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​រូបថត​នោះ​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​នៅ​ក្រោម​ពន្លឺ​ផ្កាយ​ពេល​រាត្រី។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា រូបថត​នោះ​ត្រូវ​បាន​កាត់​ត​ពី​រូបថត​ច្បាប់​ដើម មុន​នឹង​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក Royal du Cambodge បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ស្បៃ​រាត្រី​មាន​ផ្កាយ​ព្រោង​ព្រាត រួមជាមួយ​នឹង​សំណេរ​ថា «ជយោ! ព្រះ​រាជាណាចក្រ​កម្ពុជា»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​ដល់​ទៅ​រាប់​សិប​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link បើទោះបី​ទំព័រ​ហ្វេសប៊ុក​នេះ បាន​បញ្ជាក​់​ពី​ប្រភព​រូបថត​នេះ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អ្នកថត​រូប​បរទេស​ម្នាក់​ឈ្មោះ Sell Snick ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បែរ​ជា​យល់​ច្រឡំ​ចំពោះ​រូបថត​មួយ​សន្លឹក​នេះ​ថា ជា​ទិដ្ឋភាព​ពិត​ប្រាកដ​នៃ​ប្រាសាទ​អង្គរវត្ត​នា​ពេល​រាត្រី។ ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google និង​ការ​​ពិនិត្យ​មើល​​ម្ចាស់​រូបថត​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​រួច​ហើយ​នោះ។ នៅ​ពី​ក្រោម​ប៉ុស្តិ៍​នៃ​រូបថត​នេះ អ្នក​ថតរូប លោក Nick […]

Continue Reading