អភិបាលស្រុកត្រាំកក់ថា ចត្តាឡីស័កសម្រាប់ពលរដ្ឋខ្លះមកពីតំបន់ផ្ទុះកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ
ការផ្ទុះឡើង និងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេល ៤៣ថ្ងៃមកហើយនោះ បានបង្ខំឱ្យអាជ្ញាធររាជធានីភ្នំពេញ និងខេត្តនានា រឹតបន្តឹងវិធានការការពារ និងបង្ការនានា ទៅតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ទន្ទឹមគ្នានេះ ការអះអាងមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា អាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ តម្រូវរក្សាខ្លួននៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក១៤ថ្ងៃសិនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញ ចូលទៅភូមិសាស្ត្រមួយនេះ។ ទោះជាយ៉ាងណា ក្រុមត្រួតពិនិត្យការពិត រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះទេ ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មហាជន។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០២ ខែមេសានេះ ប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា អាជ្ញាធរស្រុកត្រាំកក់ ខេត្តតាកែវ តម្រូវឱ្យពលរដ្ឋធ្វើដំណើរពីភ្នំពេញចូលទៅស្រុកមួយនេះ ត្រូវធ្វើចត្តាឡីស័ក ឬរក្សាខ្លួននៅដាច់ដោយឡែក ១៤ថ្ងៃសិន។ ការអះអាងនេះដោយទំព័រហ្វេសប៊ុកមួយនេះ ត្រូវបានចែករំលែកបន្តរហូតដល់ពាន់ដង និងមានការបញ្ចេញមតិយោបល់ចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរទៅលើការអះអាងនេះ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ សរសេរថា «អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ តម្រូវឱ្យអ្នកមកពីភ្នំពេញចូលក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើចត្តាឡីស័ក ១៤ថ្ងៃសិន»។ Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់លើការអះអាងនេះតាមរយៈការសម្ភាសជាមួយអាជ្ញាធររបស់ខេត្តតាកែវដោយផ្ទាល់ និងការពិនិត្យមើលទៅលើខ្លឹមសារអត្ថបទព័ត៌មានដែលចេញផ្សាយសារព័ត៌មានហ្វ្រេសញូវស៍ […]
Continue Reading