Fact-Check: តើ​សត្វ​ពស់​មួយ​ប្រភេទ​នេះ​គេ​ហៅ​ថា​ពស់​អ្វី?

ក្រសួង​បរិស្ថាន​កម្ពុជា បាន​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​អំពី​ធន​ធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ​ដ៏​កម្រ​របស់​កម្ពុជា​ជា​បន្ត​បន្ទាប់​ តាម​រយៈ​ការ​បង្ហោះ​រូបថត វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក៏​បាន​បង្ហោះ​នូវ​រូបថត​ពីរ​សន្លឹក ដែល​បង្ហាញ​នូវ​សត្វ​ពស់​មួយ​ប្រភេទ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ អះ​អាង​ថា សត្វ​ពស់​នោះ ត្រូវ​បាន​គេ​ហៅ​ថា ពស់​ត្បាល់។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​​ជាមួយ​ឯកសារ​របស់​អ្នក​វិទ្យាសាស្ត្រ​ យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ទំព័រ​ហ្វេសប៊ុក​មួយ​ Daily Feeds បាន​​បង្ហោះ​រូបថត​សត្វ​ពស់​ពីរ​សន្លឹក​ជាមួយ​ការ​អះ​អាង​ថា វា​គឺ​ជា​ពស់​ត្បាល ដែល​អាច​រស់​នៅ​បាន​អាយុ​រាប់​ពាន់​ឆ្នាំ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា សត្វ​ពស់​ប្រភេទ​នេះ រស់នៅ​ក្នុង​ព្រៃ​ជ្រៅ និង​តាម​ល្អាង​ភ្នំ​ធំៗ ដើម្បី​ចាប់​សត្វ​ធំៗ​ធ្វើ​ជា​ចំណី​របស់​វា។ ជាង​នេះ​ទៅ​ទៀត ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា មនុស្ស​នឹង​បាត់​បង់​ជីវិត ប្រសិន​បើ​ចូល​ទៅ​ដល់​តំបន់​រស់នៅ​របស់​ពស់​ប្រភេទ​នេះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​ជិត ៦០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ដែល​អះអាង​ថា «នេះ​ហើយ​ពស់​ត្បាល់ កាល​សម័យ​មហា​នគរ​សំបូរ​[សម្បូរ]ណាស់ ធំ​ជាង​ដើម​ត្នោត​ក៏​មាន​ដែរ វា​អា[ច]រស់​បាន​រាប់​ពាន់​ឆ្នាំ​ឯណោះ។ រាល់​ថ្ងៃ​ក៏​មាន​ដែរ […]

Continue Reading