Fact-Check: រូបថតការដឹកជញ្ជូនឈើហុប និងការបាត់បង់គម្រប់ព្រៃឈើដ៏ធំ មិនមែនកើតឡើងនៅកម្ពុជាទេ
ខណៈដែលការប្ដឹងផ្ដល់គ្នារវាងឧកញ៉ាម្នាក់ និងយុវតីម្នាក់ជាពិធីការិនីទូរទស្សន៍មួយកំពុងផ្ទុះកក្រើកនៅលើបណ្ដាញសង្គមកម្ពុជាប៉ុន្មានថ្ងៃចុងក្រោយនេះ មតិមួយចំនួនបានរិះគន់ទៅលើអ្នកប្រើបណ្ដាញសង្គមកម្ពុជាថា មិនសូវចាប់អាម្មណ៍លើបញ្ហាប្រទេសជាតិ ឬមានអ្នកប្រើបណ្ដាញសង្គមតិចតួច បានឈឺឆ្អាលនឹងបញ្ហាសង្គម ដូចជាការកាប់ឈើខុសច្បាប់ និងវិនាសកម្មព្រៃឈើជាដើម។ ទន្ទឹមគ្នានេះ រូបថតពីរសន្លឹក ត្រូវបានបង្ហោះចូលបណ្ដាញសង្គមជាមួយសំណេរសំដៅដល់វិនាសកម្មព្រៃឈើ និងការកាប់ឈើខុសច្បាប់នៅកម្ពុជា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បង្ហាញថា រូបថតពីរសន្លឹកនោះ មិនមែនកើតឡើងនៅកម្ពុជាទេ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ គណនីហ្វេសប៊ុកអគ្គលេខាធិការដ្ឋានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបង្ហោះរូបថត ២សន្លឹក ដែលរូបថតមួយសន្លឹកបង្ហាញការដឹកជញ្ជូនហុបឈើធំៗតាមរថយន្តសន្ដោងវែងៗ និងរូបថតមួយសន្លឹកទៀតបង្ហាញផ្ទៃដីស្រឡះល្វឹង បន្ទាប់ពីព្រៃឈើត្រូវបានឈូសឆាយបោសសម្អាតរួច។ សំណេរមួយឃ្លាភ្ជាប់ជាមួយនឹងរូបថតទាំងពីរសន្លឹកនេះ ចង្អុលបង្ហាញពីវិនាសកម្មព្រៃឈើ និងការដឹកជញ្ជូនឈើហុបធំៗ។ រូបថតជាមួយនឹងសំណេរនេះ ត្រូវបានចែករំលែកជាច្រើនពីសំណាក់អ្នកប្រើហ្វេសប៊ុក ហើយក៏ត្រូវបានចែករំលែកបន្តចូលទៅគ្រុបហ្វេសប៊ុកមួយ ដែលមានសមាជិកដល់ទៅជាង ១ម៉ឺនគណនី។ រូបភាពផ្ដាមពីប៉ុស្តិ៍នៃគណនីហ្វេសប៊ុកមួយនេះ សរសេររៀបរាប់ថា «ពូកែណាស់អាខាងបំផ្លាញ រលាយហើយបានសម្រេច!!!»។ Facebook Post | Archived Link គណនីហ្វេសប៊ុកនេះ មិនបានបន្ទោសដោយត្រង់ៗទៅលើភាគីណាមួយទេ ប៉ុន្តែ បញ្ហាកាប់ឈើ ការជួញដូរ និងការដឹកជញ្ជូនឈើលក់ទៅក្រៅប្រទេសនេះ ត្រូវបានបន្ទោសទៅលើរដ្ឋាភិបាលដែលជាអ្នកដឹកនាំ និងគ្រប់គ្រងប្រទេស។ គណនីហ្វេសប៊ុកនេះ មិនបានបញ្ជាក់ពីប្រភពរូបថត ព័ត៌មានត្រឹមត្រូវទាំងស្រុងនៃរូបថតទាំងពីរសន្លឹកនោះឡើយ […]
Continue Reading