Fact-Check: តើការពិសារតែបៃតងឆុងជាមួយទឹកក្ដៅអាចព្យាបាលជំងឺកូវីដ-១៩មែនឬទេ?
គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញមនុស្សរហូតដល់ទៅ ៥៥ ១៨៧នាក់ហើយបានឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនបំផុតត្រូវបានរកឃើញឆ្លងច្រើនចាប់ពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក។ ខណៈដែលកម្ពុជាបន្តប្រឈមមុខនឹងកំណើននៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩បែបនេះ ការអះអាងមួយលើបណ្ដាញសង្គម លើកឡើងថា ការទទួលតែបៃតងឆុងជាមួយទឹកក្ដៅ អាចជួយព្យាបាលជំងឺកូវីដ-១៩យ៉ាងមានប្រសិទ្ធភាព។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តដោយអ្នកប្រើប្រាស់បណ្ដាញសង្គមរហូតដល់រាប់សិបពាន់ដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មដ៏ច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា ការអះអាងនេះ មិនទាន់ត្រូវបានបញ្ជាក់ត្រឹមត្រូវដោយអង្គការសុខភាពពិភពលោកនៅឡើយទេ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះនូវការអះអាងមួយថា តែបៃតងលាយជាមួយទឹកក្ដៅ អាចព្យាបាលជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព ហើយវិធីសាស្ត្រព្យាបាលនេះ ត្រូវបានអនុវត្តនៅក្នុងប្រទេសវៀតណាម ដែលធ្វើឱ្យអត្រាស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ មានកម្រិតសូន្យរហូតដល់ដើមខែកក្កដានេះ។ ការអះអាងអំពីវិធីព្យាបាលជំងឺកូវីដ-១៩បែបនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅរាប់ពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក រួមជាមួយការបញ្ចេញមតិយោបល់ និងការចុចពេញចិត្តជាច្រើនទៀត។ រូបភាពផ្ដាមពីការអះអាងនៅលើបណ្ដាញសង្គមរៀបរាប់ថា «[…] ទោះបីជាត្រូវឆ្លងវីរុសកូវីដនេះក៏ដោយ វាប្រាកដជាមិនបណ្ដាលឱ្យស្លាប់ឡើយ។ ភស្ដុតាងជាច្រើនដែលបង្ហាញពីការពិតថា រូបមន្តនៅតែសាមញ្ញបំផុត ប៉ុន្តែ វាមានប្រសិទ្ធភាពពិសេស»។ ការអះអាងនោះរៀបរាប់បន្តថា «រូបមន្តសម្ដាត់នៃការព្យាបាលទំនើបអន្តរជាតិដូចខាងក្រោម៖ ១) ទឹកក្ដៅឆុងជាមួយតែបៃតង ២) លាយទឹកក្រូចឆ្មា បន្ទាប់មកផឹកទឹកតែក្ដៅៗ និង ៣) រូបមន្តសម្ងាត់អាចសម្លាប់មេរោគកូវីដបានភ្លាមៗ»។ Facebook […]
Continue Reading