Fact-Check: សមាជិក​ព្រឹទ្ធ​សភា ឧកញ៉ា លី យ៉ុងផាត់ មិន​បាន​ទទួល​មរណភាព​ដូច​​ការ​អះ​អាងទេ

គិត​មកត្រឹម​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រជាជនដល់​ទៅ​ជិត ១.៣​លាន​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រកាស​ចាប់​ផ្ដើម​យុទ្ធការ​ចាក់​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ។ ទន្ទឹម​គ្នា​នេះ បុគ្គល​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ថា បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង ក្នុង​នោះមាន​ការ​អះ​អាង​ថ្មី​បំផុត​ដែល​និយាយ​ថា សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​របស់​កម្ពុជា លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​មួយ​រូប បាន​ស្លាប់​ទាំង​វ័យ​ក្មេង។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា សមាជិក​ព្រឹទ្ធ​សភា​មណ្ឌល​ខេត្ត​កោះកុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ បាន​ស្លាប់​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង។ ឧកញ៉ា លី យ៉ុងផាត់ គឺ​ជា​អ្នក​ជំនួញ​ដ៏​លេច​ធ្លោ​ម្នាក់​របស់​កម្ពុជា ដែល​រក​ស៊ី​លើ​វិស័យ​ជាច្រើន​រាប់​ចាប់​តាំង​ពី​ការ​វិនិយោគ​លើ​អចលន​ទ្រព្យ ផ្សារ​បោះ​ដុំ ថាមពល​អគ្គិសនី ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត សណ្ឋាគារ និង​កាស៊ីណូ កសិ​ឧស្សាហកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ផង​ដែរ។ ក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​រូប​នេះ ក៏​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​​ ដើម្បី​បើក​ផ្លូវ​សម្រាប់​អភិវឌ្ឍ​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រៀប​រាប់​ថា​ «បង​ប្អូន​ប្រហែល​ជា​ស្គាល់​ឧកញ៉ា លី យុងផាត​ […]

Continue Reading