Fact-Check: រូបថត​ពីរ​សន្លឹក​បង្ហាញ​ការ​ជីក​រក​រ៉ែ​នៅ​អ៊ុយរូហ្កាយ​ត្រូវ​បាន​អះ​អា​ងដោយ​មិន​ត្រឹម​ត្រូវ​ថា នៅ​កម្ពុជា

អាជីវកម្ម​រ៉ែ ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា គឺ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចោទ​សួរ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ទន្ទឹម​គ្នា​នេះ រូបថត​នៃ​ការ​ជីក​រក​រ៉ែ និង​រូបថត​ត្បូង​ថ្ម​មាន​តម្លៃ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​រៀបរាប់​ថា វា​ជា​អាជីវកម្ម​រុករក​រ៉ែ​ដោយ​ខុស​ច្បាប់​នៅ​ឯ​ខេត្ត​មណ្ឌល​គិរី​ពី​សំណាក់​ជន​ជាតិ​វៀតណាម។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រួម​ជាមួយ​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត រក​ឃើញ​ថា ការ​អះ​អាង​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ទាំង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា ត្បូង​ថ្ម​មាន​តម្លៃ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រុម​ឈ្មួញ​ជន​ជាតិ​ចិន និង​វៀតណាម ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញាធរ​គ្រប់​គ្រង​នោះ​ឡើយ។ ភ្ជាប់​ជាមួយ​សំណេរ​នេះ ទំព័រហ្វេសប៊ុក​នេះ​ក៏​បាន​បង្ហោះ​រូបថត ៨​សន្លឹក​ផង​ដែរ។ សំណេរ​ជា​មួយ​រូបថត​ទាំង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ទៅ​ដល់​ជាង ១​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​មាន​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ថៅកែ​យួន​ម្នាក់ និង​កូន​ចៅ​រាប់​រយ​នាក់ ជីក​មាស-ត្បូង-ថ្ម​មាន​តម្លៃ​យ៉ាង​សកម្ម គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​នោះ​ទេ។ ១៤/០៩/២០២០ ស្ថិត​នៅ​ខេត្ត​មណ្ឌលគិរី»។ Facebook Post | Archived Link រូបថត​ពីរ​សន្លឹក​ក្នុង​ចំណោម​រូបថត​នោះ បង្ហាញ​បុរស​ម្នាក់​ឈរ​ខួង​ថ្ម​ភ្នំ ហើយ​រូបថត​មួយ​សន្លឹក​ទៀត​បង្ហាញ​ថ្ម​មួយ​ផ្ទាំង​ដែល​មាន​ត្បូង​ពណ៌​ស្វាយ​នៅ​ជាប់​នឹង​ដុំ​ថ្ម​មួយ​ផ្ទាំង​នោះ។ Facebook Post […]

Continue Reading